អធិប្បាយជរាមរណវារ្វ
អធិប្បាយ សច្ចវារៈ ចប់ អធិប្បាយ ជរាមរណវារៈ បន្ទាប់អំពីនេះទៅ ជាទេសនាពោលដោយបដិច្ចសមុប្បាទ ។ ក្នុងចំនួនវារៈទាំងនោះ ជាបឋមគប្បីជ្រាបវិនិច្ឆ័យក្នុងជរាមរណវារៈដូច្នេះ បទថា តេសំ តេសំ នេះ ជាការសម្តែងទួទៅដល់សត្វជាច្រើនដោយ សង្ខេប ។ ព្រោះថា កាលពោលអស់មួយថ្ងៃយ៉ាងនេះថា ការចាស់របស់ ទេវទត្តភិក្ខុយ៉ាងណា ការចាស់របស់សោមទត្តយ៉ាងណា … ដូច្នេះ សត្វទាំង ឡាយនឹងមិនដល់នូវការគ្រប់គ្រង គឺមិនគ្របដណ្តប់ទៅដល់សត្វទាំងអស់ តែដោយបទទាំង ២ នេះ ( តេសំ តេសំ ) សត្វណាមិនត្រូវគ្របដណ្តប់ទៅ មិនមាន ។ ព្រោះដូច្នោះ ទើបខ្ញុំពោលថា បទនេះជាការសម្តែងទួទៅ ដល់ សត្វចំនួនច្រើនដោយសង្ខេប ។ បទទាំង ២ ថា តម្ញិ តម្ហិ នេះ ជាការសម្តែងទួទៅដល់ពួកសត្វចំនួន ច្រើន ដោយអំណាចនៃការកើតក្នុងគតិ ។ បទថា សត្តនិកាយេ ជាការសម្តែងសរុបដល់សត្វដែលបានសម្តែង ហើយ ដោយសាធារណនិទ្ទេស ។ បទថា ជរា ក្នុងបទទាំងឡាយ មានបទថា ជរា ជីរណតា ជាដើម ជាការសម្តែងដល់សភាវធម៌ ។ បទថា ជីរណតា ជាការសម្តែងដល់អាការ ។ បទទាំងឡាយ មាន ខណ្ឌិច្ចំ ជាដើម ជាការសម្តែងដល់កិច្ចរបស់ជរា ព្រោះកន្លងកាលវេលាទៅ ។ ពីរបទខាងក្រោយ ជាការសម្តែងដល់កិច្ចតាមប្រក្រតី ។ ព្រោះថា ជរា នេះ ព្រះសារីបុត្រសម្តែងដោយសភាវៈ ដោយបទថា ជរា ព្រោះដូច្នោះ ទើបបទនេះ ជាបទសម្តែងដល់សភាវៈនៃជរានោះ ។ ដោយបទថា ជីរណតា នេះ ព្រះថេរៈបានសម្តែងដោយអាការ ព្រោះ ដូច្នោះ ទើបបទនេះ ជាបទសម្តែងដល់អាការរបស់ជរានោះ ។