អធិប្បាយភវវារ្វ
អ្នកសិក្សាគប្បីជ្រាបកម្មភព ដែលជាបច្ច័យនៃជាតិ ក្នុងពាក្យថា ភវសមុទយា នេះ ។ ពាក្យដ៏សេស មានន័យដូចដែលពោលហើយនោះឯង ។ អធិប្បាយ ជាតិវារៈ ចប់ អធិប្បាយ ភវវារៈ គប្បីជ្រាបវិនិច្ឆ័យក្នុងភវវារៈដូចតទៅនេះ កម្មភព និងឧបបត្តិភព ឈ្មោះថា កាមភព ។ បណ្តាភពទាំង ២ យ៉ាងនោះ កម្មដែលជាហេតុឲ្យចូលដល់កាមភពនោះឯង ឈ្មោះថា កម្មភព ។ អធិប្បាយថា កម្មនោះឯង លោកពោលថា ភព ដោយការពោលដល់ ផល ដូចពាក្យទាំងឡាយជាដើមថា ការកើតឡើងនៃព្រះពុទ្ធទាំងឡាយ ជា ហេតុនាំមកនូវសេចក្តីសុខ ការសន្សំនូវបាប ជាហេតុនាំមកនូវសេចក្តីទុក្ខ ដូច្នេះ ព្រោះកម្មភពនោះ ជាហេតុនៃឧបបត្តិភព ។ ខន្ធបញ្ចកៈដែលតណ្ហា និងទិដ្ឋិប្រកាន់មាំហើយ កើតឡើងហើយដោយកម្មនោះ ឈ្មោះថា ឧបបត្តិភព ។ ព្រោះថា ខន្ធបញ្ចកៈនោះ លោកពោលថា ភព ព្រោះតាំងវិគ្គហៈ ថា ជាទីកើតនៃបដិសន្ធិចិត្ត ។ កាលបើដូច្នេះ ទាំង ២ យ៉ាងនេះ គឺកម្មភព ១ ឧបបត្តិភព ១ លោក ពោលថា ជាកាមភពដោយប្រការទាំងពួង ។ ក្នុង រូបភព និង អរូបភព ក៏ទំនងនេះ ។ តែឧបាទានក្នុងពាក្យថា ឧបទានសមុទយា នេះ ជាបច្ច័យ នៃកម្មភពដែលជាកុសល ។ ដោយឧបនិស្សយប្បច្ច័យនោះឯង ។ ឧបាទាន