អធិប្បាយតណ្ញាវារ្វ ្ប តណ្ញា ១០៨ ្ទ

ក្បាលទី 13 · ទំព័រ 671

អធិប្បាយ តណ្ហាវារៈ តណ្ហា ១០៨ គប្បីជ្រាបវិនិច្ឆ័យក្នុងតណ្ហាវារៈដូច្នេះ តណ្ហាដែលប្រព្រឹត្ត ទៅហើយ ដោយជវនវិថី មានឈ្មោះតាមអារម្មណ៍ ដូចគ្នានឹងបិតា គឺអ្នក ឲ្យកើតថា រូបតណ្ហា ។ បេ ។ ធម្មតណ្ហា ដូចគ្នានឹងបុគ្គលមានឈ្មោះតាមបិតា ក្នុងពាក្យទាំងឡាយ ដូចពាក្យថា សេដ្ឋីបុត្រ ព្រាហ្មណបុត្រជាដើម ។ ក្នុងតណ្ហាវារៈនេះ តណ្ហាមាន ៣ ប្រការយ៉ាងនេះ តណ្ហាដែលមានរូប ជាអារម្មណ៍ គឺតណ្ហាក្នុងរូប ព្រោះដូច្នោះ ទើបឈ្មោះថា រូបតណ្ហា រូបតណ្ហា នោះ កាលត្រេកអរ ប្រព្រឹត្តទៅដោយភាពជាកាមរាគៈ ឈ្មោះថា កាមតណ្ហា ។ កាលត្រេកអរ ប្រព្រឹត្តទៅយ៉ាងនេះថា រូបទៀង គឺស្ថិតស្ថេរ បានដល់ ជាប់តគ្នាទៅ ដោយភាពជារាគៈ ដែលកើតរួមជាមួយសស្សតទិដ្ឋិ ឈ្មោះថា ភវតណ្ហា ។ កាលត្រេកអរ ប្រព្រឹត្តទៅយ៉ាងនេះថា រូបដាច់សូន្យ គឺបាត់ទៅ បាន ដល់ លះលោកនេះទៅហើយ នឹងមិនមាន ដោយភាពជារាគៈកើតរួមជាមួយ ឧច្ឆេទទិដ្ឋិ ឈ្មោះថា វិភវតណ្ហា ។ សទ្ទតណ្ហាជាដើម ក៏ដូចគ្នានឹងរូបតណ្ហានោះឯង ទើបរួមជាតណ្ហាវិបរិត ១៨ ប្រការ ។ តណ្ហាវិបរិតទាំងនោះចែកជា ១៨ ក្នុងអាយតនៈទាំងឡាយ មានរូបខាងក្នុងជាដើម និងចែកជា ១៨ ក្នុងអាយតនៈទាំងឡាយ មានរូប ខាងក្រៅជាដើម ទើបរួមជា ៣៦ ប្រការ ។ ចែកជាអតីត ៣៦ អនាគត ៣៦ បច្ចុប្បន្ន ៣៦ ដោយប្រការយ៉ាងនោះ ទើបជាតណ្ញាវិបរិត ១០៨ ប្រការ ។ ម្យ៉ាងទៀត តណ្ហាវិបរិត ១៨ ប្រការ អាស្រ័យរូបដែលប្រព្រឹត្តទៅខាងក្នុង ជាដើមយ៉ាងនេះថា ព្រោះអាស្រ័យរូបខាងក្នុង មានតណ្ហាថា អញមាន ព្រោះរូបនេះ ថាកាលអញមាន អញក៏ជាទីប្រាថ្នា ដូច្នោះ ទើបរួមជាតណ្ហា ៣៦ ចែកជាអតីត ៣៦ អនាគត ៣៦ បច្ចុប្បន្ន ៣៦ ដោយប្រការ យ៉ាង នេះ រួមជាតណ្ហាវិបរិត ១០៨ ដូ