អធិប្បាយវេទនាវារ្វ
ក្នុងសោតទ្វារជាដើម ក៏ដូចគ្នា សត្វទាំងឡាយ រមែងប្រាថ្នាសំឡេងជាដើម ដែលជាទីប្រាថ្នានោះឯង កាលបានហើយ ក៏ពេញចិត្តក្នុងសំឡេងជាដើម នោះ ទាំងធ្វើសក្ការៈដល់អ្នកដេញពិណ ជាងធ្វើទឹកក្រអូប ជាងតម្បាញ និង អ្នកសម្តែងសិប្បៈច្រើនប្រភេទជាដើម សួរថា សេចក្តីនេះដូចអ្វី ឆ្លើយថា ដូចម្តាយស្រឡាញ់កូន ធ្វើសក្ការៈដល់មេដោះ គឺឲ្យមេដោះផឹក និងបរិភោគស ប្បិ និងទឹកដោះដ៏ឆ្ងាញ់ជាដើម ព្រោះស្នេហាក្នុងកូន ។ ពាក្យដ៏សេសមាន ន័យដូចដែលពោលហើយនោះឯង ។ អធិប្បាយ តណ្ហាវារៈ ចប់ អធិប្បាយ វេទនាវារៈ គប្បីជ្រាបវិនិច្ឆ័យក្នុងវេទនាវារៈដូចតទៅនេះ ពួកវេទនា ឈ្មោះថា វេទនាកាយ ។ ពាក្យថា ចក្ខុសម្ផស្សជា វេទនា ។ បេ ។ មនោសម្ផស្សជា វេទនា នេះ ជាឈ្មោះរបស់វេទនាដែលជាកុសលផង អកុសលផង និងអព្យាកតៈដែល ប្រព្រឹត្តទៅហើយក្នុងចក្ខុទ្វារជាដើមតាមវត្ថុ គឺទីតាំង ដូចម៉ែ ដូចគ្នានឹងឈ្មោះ របស់កូន តាមមែក្នុងពាក្យទាំងឡាយថា សារីបុត្ត មន្តានីបុត្ត យ៉ាងនេះ ជាដើម ព្រោះមកហើយក្នុងគម្ពីរវិភង្គយ៉ាងនេះថា វេទនាដែលកើតអំពីចក្ខុសម្ផស្ស ដែលជាកុសលក៏មាន អកុសលក៏មាន អព្យាកតៈក៏មាន ក្នុងពាក្យ ថា ចក្ខុសម្ផស្សជា វេទនា នេះជាដើម មានអត្ថវចនៈថា វេទនាដែលកើត