អធិប្បាយផស្សវារ្វ
ឡើងព្រោះចក្ខុសម្ផស្សជាហេតុ ឈ្មោះថា ចក្ខុសម្ផស្សជាវេទនា ។ គ្រប់ ទ្វារទាំងអស់ មានសោតៈជាដើមក៏មានទំនងនេះ ។ នេះជាកថា ដែលពោល ដោយការសង្គ្រោះចូលគ្នាគ្រប់យ៉ាង ក្នុងវេទនាវារៈនេះ ។ តែវេទនាគប្បីជ្រាបដោយវេទនា ដែលសម្បយុត្តដោយធម៌ទាំងនេះ គឺ ក្នុងចក្ខុទ្វារដោយវិបាក មានចក្ខុវិញ្ញាណ ២ ដួង មនោធាតុ ២ ដួង មនោវិញ្ញាណធាតុ ៣ ដួង ។ ក្នុងសោតទ្វារជាដើម ក៏ទំនងនេះ ។ ឯមនោទ្វារ គប្បីយល់ថា ជាវេទនាដែលសម្បយុត្តដោយមនោវិញ្ញាណធាតុ ។ ក្នុងពាក្យថា ផស្សសមុទយា នេះ គប្បីជ្រាបវិនិច្ឆ័យថា ក្នុងទ្វារទាំង ៥ វេទនាអាស្រ័យវត្ថុទាំង ៥ មានការកើតឡើង ព្រោះចក្ខុសម្ផស្សដែលកើតឡើង រួមគ្នាជាដើមកើតឡើង ។ ទើបចក្ខុសម្ផស្សជាដើម ជាបច្ច័យរបស់វេទនា ដ៏សេសទាំងឡាយ ដោយជាឧបនិស្សយប្បច្ច័យជាដើម វេទនាក្នុងតទាលម្ពណក្ខណៈក្នុងមនោទ្វារ និងវេទនាក្នុងបដិសន្ធិក្ខណៈ ភវង្គក្ខណៈ និង ចុតិក្ខណៈដែលប្រព្រឹត្តទៅក្នុងទ្វារទាំង ៦ មានការកើតឡើង ព្រោះការកើតឡើង នៃមនោសម្ផស្សដែលកើតឡើងរួមគ្នា ។ ពាក្យដ៏សេស មានន័យដូច ពោលមកហើយនោះឯង ។ អធិប្បាយ វេទនាវារៈ ចប់ អធិប្បាយ ផស្សវារៈ គប្បីជ្រាបវិនិច្ឆ័យក្នុងផស្សវារៈតទៅនេះថា ផស្សៈក្នុងចក្ខុ