អធិប្បាយសឡាយតនវារ្វ
ឈ្មោះថា ចក្ខុសម្ផស្ស ។ គ្រប់ទ្វារក៏មានទំនងដូច្នេះ ។ និងដោយពាក្យ មានប្រមាណបុណ្ណេះថា ចក្ខុសម្ផស្សោ ។ បេ ។ កាយសម្ផស្សោ ឈ្មោះថា ព្រះថេរៈបានពោលដល់សម្ផស្សទាំង ១០ មានវត្ថុ ៥ ដែលជាកុសលវិបាក ផង អកុសលវិបាកផង ។ ដោយពាក្យថា មនោសម្ផស្សោ នេះ ឈ្មោះថា ព្រះថេរៈបានពោល ដល់ផស្សៈដែលសម្បយុត្តដោយលោកិយវិបាកដ៏សេស ២២ យ៉ាង ។ បទថា សឡាយតនសមុទយា សេចក្តីថា ព្រោះអាយតនៈ ៦ មាន ចក្ខុជាដើមកើតឡើង ផស្សៈទាំង ៦ យ៉ាងនេះ ក៏មានការកើតឡើងដែរ ។ ពាក្យដ៏សេស មានន័យដូចពោលមកហើយនោះឯង ។ អធិប្បាយ ផស្សវារៈ ចប់ អធិប្បាយ សឡាយតនវារៈ គប្បីជ្រាបវិនិច្ឆ័យក្នុងសឡាយតនវារៈដូចតទៅថា អាយតនៈ ទាំងអស់ ដែលគួរពោលក្នុងពាក្យទាំងឡាយថា ចក្ខាយតនំ ជាដើម មាន ន័យដូចបានពោលមកហើយ ក្នុងខន្ធនិទ្ទេស និងអាយតននិទ្ទេស ក្នុងគម្ពីរ វិសុទ្ធិមគ្គនោះឯង ។ តែក្នុងពាក្យថា នាមរូបសមុទយា នេះ អ្នកសិក្សាគប្បីជ្រាបការកើតឡើង នៃសឡាយតនៈ ព្រោះនាមរូបកើតដោយន័យដែលបានពោលទុកហើយ ក្នុងនិទ្ទេសនៃបដិច្ចសមុប្បាទ ក្នុងគម្ពីរវិសុទ្ធិមគ្គ ដោយអំណាចនៃអាយតនៈ