អធិប្បាយសង្ខារវារ្វ

ក្បាលទី 13 · ទំព័រ 678

ដោយវិញ្ញាណដែលមានសង្ខារជាបច័្ចយ ។ ពាក្យ ដ៏សេស មានន័យដូចពោលហើយនោះឯង ដូច្នេះ ។ អធិប្បាយ វិញ្ញាណវារៈ ចប់ អធិប្បាយ សង្ខារវារៈ គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ខារវារៈដូចតទៅនេះថា សង្ខារមាន ការតាក់តែងជាលក្ខណៈ តែក្នុងវារៈនៃវិត្ថារន័យរបស់សង្ខារនោះ សង្ខារ ដែលប្រព្រឹត្តទៅហើយផ្លូវកាយ ឈ្មោះថា កាយសង្ខារ ។ ពាក្យថា កាយសង្ខារ នេះ ជាឈ្មោះរបស់កាយសព្ចោតនា ២០ គឺ កាមាវចរកុសល ៨ ដួង និងកាមាវចរអកុសល ១២ ដួង ដែលប្រព្រឹត្តទៅ