អធិប្បាយអាសវវារ្វ

ក្បាលទី 13 · ទំព័រ 682

អធិប្បាយ អាសវវារៈ គប្បីជ្រាបវិនិច្ឆ័យក្នុងអាសវវារៈដូច្នេះ អវិជ្ជា ក្នុងពាក្យថា អវិជ្ជាសមុទយា នេះ ជាបច្ច័យដោយសហជាតប្បច្ច័យជាដើមនៃកាមាសវៈ និងភវាសវៈ និងជាបច្ច័យនៃអវិជ្ជាសវៈ ដោយឧបនិស្សយប្បច្ច័យនោះឯង តែក្នុងពាក្យថា អវិជ្ជាសមុទយា នេះ អវិជ្ជាដែលកើតឡើងក្នុងកាលបន្ទាប់ៗ មក គប្បីជ្រាបថាជា អវិជ្ជាសវៈ ។ អវិជ្ជានោះឯង ដែលកើតឡើងក្នុងកាល មុន ជាឧបនិស្សយប្បច្ច័យដល់អវិជ្ជាសវៈដែលកើតឡើងក្នុងកាលក្រោយៗ ។ ពាក្យដ៏សេស មានន័យដូចពោលមកហើយនោះឯង ដូច្នេះ ។ វារៈនេះ លោកពោលហើយ ដោយការសម្តែងបច្ច័យនៃអវិជ្ជានេះ ដែលជាប្រធាន ក្នុងបទបដិច្ចសមុប្បាទទាំងឡាយ ។ ដោយវារៈដែលលោក ពោលយ៉ាងនេះ ជាការសម្រេចនូវភាពដែលសង្សារ មានទីបំផុតខាងដើម ដែលពុំមានបុគ្គលណាដឹងបាន ។ សួរថា ដឹងមិនបានដូចម្តេច ឆ្លើយថា ដឹងមិនបានយ៉ាងនេះ ព្រោះថា ការកើតឡើងនៃអវិជ្ជាមាន ព្រោះការកើតឡើងនៃអាសវៈ ការកើតឡើងនៃ អាសវៈក៏មាន ព្រោះការកើតឡើងនៃអវិជ្ជា អាសវៈជាបច្ច័យនៃអវិជ្ជា សូម្បី អវិជ្ជាក៏ជាបច្ច័យនៃអាសវៈ ព្រោះអធិប្បាយដូចដែលពោលមកហើយនេះ ទើបទីបំផុតខាងដើមមិនប្រាកដ ភាវៈដែលសង្សារដែលមានខាងដើមមិនមាន បុគ្គលណាដឹងហើយ ឈ្មោះថា សម្រេចហើយ ព្រោះខាងដើមនៃអវិជ្ជានោះ មិនប្រាកដ ។ វារៈទាំងអស់នេះ គឺកម្មបថវារៈ ១ អាហារវារៈ ១ ទុក្ខវារៈ ១ ជរា- មរណវារៈ ១ ជាតិវារៈ ១ ភវវារៈ ១ ឧបាទានវារៈ ១ តណ្ហាវារៈ ១ វេទនាវារៈ ១ ផស្សវារៈ ១ សឡាយតនវារៈ ១ នាមរូបវារៈ ១ វិញ្ញាណវារៈ ១ សង្ខារវារៈ ១ អវិជ្ជាវារៈ ១ អាសវវារៈ ១ រួមជា ១៦ វារៈ ព្រះថេរៈ បានពោលហើយ ក្នុងព្រះសូត្រនេះ ដូចពណ៌នាមកនេះ ព្រោះក្នុងចំនួនវារៈទាំង ១៦ នោះ វារៈនីមួយៗ លោ