សតិបដ្ឋានសូត្រទី ១០

ក្បាលទី 13 · ទំព័រ 685

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយព្រះមានព្រះភាគ ទ្រង់គង់នៅកម្មាសធម្មនិគម របស់អ្នកកុរុ ក្នុងដែនកុរុ ។ ក្នុងសម័យនោះ ឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ដូច្នេះ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំង ៤ ជាផ្លូវមូលតែមួយ ( ប្រព្រឹត្តទៅ ) ដើម្បីសេចក្តី បរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីលះបង់នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវអរិយមគ្គប្រកបដោយ អង្គ ៨ ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ។ នេះហៅថា សតិប្បដ្ឋាន ៤ ។ សតិប្បដ្ឋាន ៤ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ ឥរិយាបថទាំង ៤ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី ( ជាគ្រឿងកំណត់ ) កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនា ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ មានព្យាយាមជាគ្រឿងដុត កម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី ( ជាគ្រឿងកំណត់ ) កម្ចាត់បង់ ។ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ។ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ មានព្យាយាមជាគ្រឿងដុត កម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី ( ជាគ្រឿងកំណត់ ) កម្ចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្