ការមករបស់ពាក្យថា កម្មាសធម្ម

ក្បាលទី 13 · ទំព័រ 731

ឡើយ កាលទ្រង់ធ្លាក់ចាកទេវលោកនោះហើយ ក៏ទ្រង់តាំងនៅត្រង់ព្រះរាជឧទ្យានរបស់ព្រះអង្គ មានព្រះវរកាយត្រូវខ្យល់ និងកម្តៅថ្ងៃប៉ះពាល់ សោយ ទិវង្គតទៅ ។ កាលចក្រកែវប្រតិស្ឋានត្រង់ផែនដី បរិនាយកកែវ ក៏ប្រថាប់ ស្នាមព្រះបាទរបស់ព្រះបាទមន្ធាតុលើដំបារមាស ហើយប្រគល់ថ្វាយរាជសម្បត្តិថា នេះជារាជសម្បត្តិរបស់ព្រះបាទមន្ធាតុ ។ មនុស្សដែលមកអំពីទ្វីប ទាំង ៣ នោះ មិនអាចទៅវិញបាន បាននាំគ្នាចូលទៅរកបរិនាយកកែវ ហើយ ពោលថា បពិត្រព្រះអង្គ ពួកខ្ញុំមកដោយព្រះបរមរាជានុភាព ឥឡូវនេះ មិន អាចទៅវិញបាន សូមព្រះអង្គឲ្យទីលំនៅដល់ពួកខ្ញុំផងចុះ ។ បរិនាយកកែវ ប្រគល់ជនបទ ឲ្យដល់ជនទាំងនោះ ដើម្បីប្រយោជន៍ដល់ការនៅ ម្នាក់មួយ កន្លែង ។ ក្នុងចំនួនជនទាំងនោះ ទឹកដីដែលមានមនុស្សមកអំពីបុព្វវិទេហទ្វីបនៅ អាស្រ័យ បានឈ្មោះថា វិទេហរដ្ឋ តាមឈ្មោះចាស់នោះឯង ។ ទឹកដីដែល មានមនុស្សមកអំពីអាមរគោយានទ្វីបនៅអាស្រ័យ បានឈ្មោះថា អបរន្តជនបទ ។ ទឹកដីដែលមានមនុស្សមកអំពីឧត្តរកុរុទ្វីបនៅអាស្រ័យ បានឈ្មោះថា កុរុរដ្ឋ ។ តែមនុស្សទាំងឡាយហៅដោយពហុវចនៈ ដោយសំដៅដល់ស្រុក និងនិគមជាច្រើន ព្រោះហេតុដូចពោលមកហើយនេះ ទើបព្រះអានន្ទពោល ថា ប្រថាប់នៅត្រង់ដែនកុរុទាំងឡាយ ( ដែលជាពហុវចនៈ ) ដូច្នេះ ។ ការមករបស់ពាក្យថា កម្មាសធម្មក ្នុងបទថា កម្មាសធម្មំ ក្នុងបណ្តាបទថា កម្មាសធម្មំ នាម កុរូនំ និគមោ នេះ អាចារ្យពួកខ្លះ ពោលអធិប្បាយសេចក្តី ដោយផ្លាស់ ធ អក្ខរៈ ជា ទ អក្ខរៈ ។ ស្ថានទីដែលឈ្មោះថា កម្មាសធម្ម ព្រោះជាទីត្រូវ ទូន្មានមនុស្សជើងពពាល ។ ព្រះបាទបោរិសាទ ជាអ្នកមានព្រះបាទាពពាល ទើបហៅថា កម្មាស ( ស្តេចពពាល ) ។ បានឮថា ដំបៅត្រង់ព្រះបា