ពោលអំពីឧទ្ទេសវារកថា

ក្បាលទី 13 · ទំព័រ 733

គប្បីជ្រាបវិនិច្ឆ័យក្នុងពាក្យថា ឯកាយនោ អយំ ភិក្ខវេ មគ្គោ ដូច្នេះ សួរថា ហេតុអ្វី ទើបព្រះមានព្រះភាគត្រាស់ព្រះសូត្រនេះក្នុង ដែនកុរុរដ្ឋនោះ ឆ្លើយថា ព្រោះអ្នកកុរុអាចក្នុងការទទួលយកព្រះធម្មទេសនា ដែលជ្រាលជ្រៅបាន ។ បានឮថា ភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកាទាំងឡាយ អ្នកកុរុរដ្ឋ ជា អ្នកមានរាងកាយ និងចិត្តសមគួរជានិច្ច ដោយអំណាចនៃបច្ច័យ គឺឧតុជាទី សប្បាយ ព្រោះរដ្ឋនោះសម្បូរដោយបច្ច័យ គឺឧតុ ។ មនុស្សទាំងនោះ មាន កម្លាំងបញ្ញាដែលសមគួរនៃចិត្ត និងរាងកាយអនុគ្រោះហើយ ជាអ្នកអាច ទទួលស្តាប់ពាក្យដែលជ្រាលជ្រៅបាន ។ ព្រោះដូច្នោះ ព្រះមានព្រះភាគ កាលទ្រង់សម្លឹងឃើញថា មនុស្សទាំងនោះអាចទទួលស្តាប់ព្រះធម្មទេសនាដ៏ ជ្រាលជ្រៅនេះបាន ទើបត្រាស់សតិប្បដ្ឋានសូត្រ ដែលមានអត្ថជ្រាលជ្រៅ នេះ ដោយលើកព្រះកម្មដ្ឋានចុះក្នុងអរហត្ត ក្នុងឋានៈ ២១ យ៉ាង ។ ឧបមាដូចបុរសបានប្រអប់មាស ហើយដាក់ផ្កាច្រើនប្រភេទក្នុងនោះ ឬ បានប្រអប់មាស ហើយរក្សារតនៈទាំង ៧ ក្នុងនោះ យ៉ាងណា ព្រះមានព្រះភាគ ក៏ដូច្នោះ កាលទ្រង់បានអ្នកដែនកុរុរដ្ឋជាបរិស័ទ ទើបទ្រង់សម្តែងព្រះ ធម្មទេសនាដ៏ជ្រាលជ្រៅ ដោយហេតុនោះឯង ទើបក្នុងមជ្ឈិមនិកាយ មូលបណ្ណាសកៈនេះ ទ្រង់សម្តែងព្រះសូត្រដែលមានអត្ថជ្រាលជ្រៅទុកមួយសូត្រ ក្នុងទីឃនិកាយ ទ្រង់បានសម្តែងទុក មួយសូត្រទៀត គឺមហានិទានសូត្រ ១ មហាសតិប្បដ្ឋានសូត្រ ១ ក្នុងមជ្ឈិមនិកាយនេះ ទ្រង់សម្តែងព្រះសូត្រមួយ ទៀត គឺសារោបមសូត្រ ១ រុក្ខូបមសូត្រ ១ រដ្ឋបាលសូត្រ ១ មាគន្ទិយសូត្រ ១ អានញ្ជសប្បាយសូត្រ ១ ។