សេកចេម្រីនសតិប្បដ្ឋាន
បើស្រីណាមួយ គេសួរថា នែនាង នាងមនសិការសតិប្បដ្ឋានភាវនា មួយណា ហើយឆ្លើយថា មិនបានមនសិការមួយណាឡើយ ។ មនុស្សទាំងឡាយ នឹងតិះដៀលនាងថា ជីវិតរបស់នាងឥតប្រយោជន៍ នាងនឹងមានជីវិត ដូចគ្នានឹងមនុស្សស្លាប់ហើយ ។ ទើបបានឲ្យឱវាទនាងថា ឥឡូវនេះ នាងកុំ ធ្វើយ៉ាងនេះ ហើយឲ្យរៀនយកសតិប្បដ្ឋានណាមួយ ។ តែបើស្រីណាពោល ថា ខ្ញុំមនសិការសតិប្បដ្ឋានឈ្មោះនោះ ។ មនុស្សទាំងឡាយ នឹងនាំគ្នាឲ្យ សាធុការថា សាធុ សាធុ ហើយសរសើរដោយពាក្យទាំងឡាយថា ជីវិត របស់នាង ជាជីវិតដែលល្អហើយ នាងឈ្មោះថា ជាមនុស្សសម្បូរហើយ ព្រះសម្មាសម្ពុទ្ធទ្រង់កើតឡើងមក ដើម្បីប្រយោជន៍ដល់នាងជាដើម ។ ក្នុង រឿងនេះមិនចំពោះតែមនុស្សជាតិតែម្យ៉ាងបុណ្ណោះទេ ដែលនាំគ្នាប្រកបមនសិការសតិប្បដ្ឋាន សូម្បីតែពួកសត្វតិរច្ឆាន ដែលអាស្រ័យមនុស្សទាំងនោះ ក៏មនសិការសតិប្បដ្ឋានដែរ ។ ក្នុងការធ្វើមនសិការសតិប្បដ្ឋានរបស់សត្វនោះ មានរឿងដូចតទៅនេះ សេកចម្រើនសតិប្បដ្ឋាន បានឮមកថា អ្នករបាំម្នាក់ បានចាប់កូនសេកមកបង្ហាត់ នាងអាស្រ័យ សម្នាក់ភិក្ខុនី វេលាទៅក៏ទៅ ហើយភ្លេចកូនសេក ទើបពួកសាមណេរីចាប់ មកចិញ្ចឹម ។ ឲ្យឈ្មោះសេកនោះថា ពុទ្ធរក្ខិត ។ ថ្ងៃមួយ ព្រះថេរីឃើញ សេកនោះនៅខាងមុខ ទើបហៅថា ពុទ្ធរក្ខិត ។ សេកឆ្លើយថា មានរឿងអ្វី អ្នកនាងម្ចាស់ ។ ព្រះថេរីសួរថា មានមនសិការភាវនាអ្វីខ្លះទេ សេកឆ្លើយថា មិនមានទេ អ្នកនាងម្ចាស់ ។ ព្រះថេរីពោលថា នែសេក ធម្មតាអ្នកនៅក្នុងសម្នាក់បព្វជិត មិនគួរជា អ្នករស់នៅដោយបណ្តោយអត្តភាពចោលទទេឡើយ គួរប្រកបមនសិការអ្វី មួយ ហើយប្រាប់ថា អ្វីដទៃឯងមិនអាចធ្វើបាន ចូរស្វាធ្យាយ គឺបរិកម្មថា អដ្ឋិ អដ្ឋិ ឆ្អឹង ឆ្អឹង ។ សេកតាំងនៅក្នុងឱវ