រឿងព្រះតិស្សត្ថេរ
ថា ភាវនាហើយ នឹងមិនទាក់ទងជាមួយធម៌ណាក្នុងកាយ វេទនា ចិត្ត ធម៌ កើតមិនមាន ព្រោះដូច្នោះ លោកទាំង ២ នោះ ក៏ត្រូវជ្រាបដោយការឈាន កន្លងនូវសោកបរិទេវៈទៅបាន ព្រោះផ្លូវនេះដូចគ្នា ។ បទថា ទុក្ខទោមនស្សានំ អត្ថង្គមាយ ប្រែថា ដើម្បីរម្ងាប់បង់នូវទុក្ខ ទោមនស្សទាំងឡាយ ដោយអត្ថថា ដើម្បីរម្ងាប់ អធិប្បាយថា ដើម្បីរំលត់ ទុក្ខទាំង ២ យ៉ាងនេះ គឺទុក្ខតាមកាយ ១ ទោមនស្សផ្លូវចិត្ត ១ ។ ព្រោះថា មគ្គនេះ បុគ្គលអប់រំហើយ នឹងប្រព្រឹត្តទៅដើម្បីរំលត់ទុក្ខនៃបុគ្គលទាំងឡាយ ដូចទុក្ខរបស់ព្រះតិស្សត្ថេរជាដើម និងដើម្បីរំលត់ទោមនស្សនៃបុគ្គលទាំងឡាយ ដូចជាទោមនស្សរបស់ព្រះឥន្ទ្រជាដើម ។ ក្នុងរឿងនេះ មានការ សម្តែងអត្ថ ដូច្នេះ រឿង ព្រះតិស្សត្ថេរ បានឮមកថា ក្នុងនគរសាវត្ថី បុត្ររបស់កុដុម្ពិកៈ ឈ្មោះតិស្សៈ លះបង់ នូវប្រាក់ ៤០ កោដិចេញបួស ហើយនៅក្នុងព្រៃ ជាអ្នកមិនមានផ្ទះ ។ ភរិយារបស់ប្អូនប្រុសរបស់លោក បព្ជាូនចោរ ៥០០ នាក់ទៅ ដោយប្រាប់ ថា ពួកអ្នកចូរផ្តាច់ជីវិតភិក្ខុរូបនោះ ពួកចោរនាំគ្នាទៅអង្គុយព័ទ្ធព្រះថេរៈ ។ ព្រះថេរៈពោលថា ឧបាសក នាំគ្នាមកធ្វើអ្វី ចោរឆ្លើយថា ខ្ញុំនឹងផ្តាច់ ជីវិតលោកម្ចាស់ ព្រះថេរៈពោលថា នែឧបាសក អ្នកទាំងឡាយចូរយកអាត្មា ជារបស់ធានាហើយ ឲ្យជីវិតអាត្មាត្រឹមតែមួយយប់ចុះ ។ ចោរសួរថា បពិត្រសមណៈ បុគ្គលណានឹងជាអ្នកធានាឲ្យលោកម្ចាស់ នៅក្នុងទីនេះ ។ ព្រះថេរៈលើកដុំថ្មមួយដុំធំ មកវាយឆ្អឹងស្មងទាំង ២ ឲ្យបាក់ ហើយ ប្រាប់ថា នែឧបាសក អ្នកធានានេះ សមគួរឬទេ ។ ពួកចោរនាំគ្នាចៀសចេញទៅ បង្កាត់ភ្លើងដេក ត្រង់ដើមផ្លូវចង្រ្កមរបស់ លោក ។ កាលព្រះថេរៈសង្កត់នូវទុក្ខវេទនា ហើយពិចារណាសីល ព្រោះ