រឿងភិក្ខុ ៣០ អង្គ
ភិក្ខុ ៣០ រូបដទៃទៀត រៀនយកកម្មដ្ឋានក្នុងសម្នាក់របស់ព្រះមានព្រះភាគ ហើយចាំវស្សាត្រង់អរញ្ញវិហារ ដាក់កតិកាគ្នាថា លោកម្ចាស់ទាំងឡាយ យើងទាំងឡាយត្រូវបំពេញសមណធម៌អស់រាត្រីទាំង ៣ យាម មិនគួរទៅមក រកគ្នា ដូច្នេះហើយ ទើបនាំគ្នានៅក្នុងទីនោះ ។ កាលលោកទាំងនោះ បំពេញសមណធម៌ហើយ វេលាជិតភ្លឺ ក៏ងោកងក់ ខ្លាធំមួយមកពាំយកភិក្ខុ មួយរូបទៅ មិនមាននរណាស្រែកឡើយថា ខ្លាខាំខ្ញុំ ដូច្នេះឡើយ កាលភិក្ខុ ត្រូវខ្លាពាំទៅស៊ីអស់ ១៥ រូបយ៉ាងនេះ ក្នុងថ្ងៃឧបោសថ ទើបសួរគ្នាថា ភិក្ខុ ក្រៅអំពីនេះទៅណាអស់ហ្ន៎ លុះដឹងរឿងហើយក៏ពោលកតិកាគ្នាជាថ្មីថា ពីថ្ងៃ នេះទៅ អ្នកណាត្រូវខ្លាចាប់ គួរប្រាប់គ្នាថា ខ្លាចាប់ខ្ញុំហើយ ដូច្នេះហើយ ក៏ នៅតទៅទៀត ក្រោយមក ខ្លាធំបានចាប់ភិក្ខុកំលោះមួយរូប ដូចកាលមុន នោះឯង ។ លោកបានប្រាប់ថា លោកម្ចាស់ ខ្លាធំ ។ ភិក្ខុទាំងឡាយនាំគ្នាកាន់ ឈើច្រត់ និងគប់ភ្លើង ដេញតាមទៅ ដោយតាំងចិត្តថា នឹងឲ្យខ្លាលែង ។ ខ្លាធំបានឡើងទៅត្រង់ញកភ្នំដែលដាច់ ដែលភិក្ខុឡើងទៅមិនបាន ក៏ចាប់ផ្តើម ស៊ីភិក្ខុនោះ តាំងអំពីម្រាមជើងឡើងទៅ ។ ភិក្ខុក្រៅអំពីនោះបាននាំគ្នាពោល ថា នែលោកជាសប្បុរស ឥឡូវនេះ ពួកខ្ញុំជួយអ្វីលោកម្ចាស់មិនបានទេ ធម្មតាគុណវិសេសរបស់ភិក្ខុទាំងឡាយ នឹងប្រាកដឲ្យឃើញក្នុងស្ថានការណ៍ ដូច្នេះឯង ។ លោកដេកនៅជិតមាត់ខ្លាធំនោះឯង គ្របសង្កត់ទុក្ខវេទនានោះ ចម្រើនវិបស្សនា ក្នុងវេលាខ្លាធំស៊ីដល់កជើង ក៏បានជាព្រះសោតា វេលា ស៊ីដល់ជង្គង់ ក៏បានជាព្រះសកទាគាមី វេលាស៊ីដល់ពោះ ក៏បានជាព្រះ អនាគាមី ខណៈស៊ីមិនទាន់ដល់បេះដូងនោះឯង ក៏សម្រេចព្រះអរហត្ត ព្រម ដោយបដិសម្ភិទា បានបន្លឺឧទាននេះថា ខ្ញុំមានសីល ប