រឿងព្រះទីបមល្លត្ថេរ
រឿង ទីបមល្លត្ថេរ ភិក្ខុមួយរូបទៀត ឈ្មោះថា ទីបមល្លត្ថេរ កាលនៅជាគ្រហស្ថ កាន់យក សំពត់ត្រង់គំនរសំរាម ៣ គំនរមកកាន់តម្ពបណ្ណិទ្វីប គាល់ព្រះរាជា ហើយ បានទទួលព្រះរាជានុគ្រោះ ។ ថ្ងៃមួយ ដើរទៅតាមទ្វារសាលាកិលញ្ជកាសនៈ បានស្តាប់ នតុម្ញាកវត្ត ថា ម្នាលភិក្ខុទាំងឡាយ រូបមិនមែនរបស់អ្នកទាំងឡាយទេ អ្នកទាំងឡាយ ចូរលះបង់នូវរូបនោះចេញ រូបនោះ បើអ្នកទាំងឡាយលះបង់ហើយ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ។ ហើយគិតថា រូបមិនមែនរបស់ខ្លួនឡើយ វេទនាក៏មិនមែនរបស់ខ្លួន ។ បុរស នោះធ្វើ នតុម្ញាកវត្ត នោះឲ្យដូចជាកដំរី ចេញទៅកាន់មហាវិហារ សូម បព្វជ្ជា បព្វជ្ជាឧបសម្បទា ទន្ទេញមាតិកាទាំង ២ បានស្ទាត់ហើយ នាំភិក្ខុ ៣០ រូប ទៅកាន់ទួលឈ្មោះថា គរវាលិយ បំពេញសមណធម៌ ។ កាល ជើងហើម ក៏ដើរចង្រ្កមដោយក្បាលជង្គង់ ។ ក្នុងយប់នោះ ព្រានម្រឹគម្នាក់ ស្មានថា លោកជាម្រឹគ ទើបពួយលោកដោយលំពែងធ្លុះទៅ លោកឲ្យបុរស នោះយកលំពែងចេញ ហើយយករមូរស្មៅញុកមុខរបួសឲ្យពេញ ព្យួរខ្លួន អង្គុយលើដុំថ្ម កាន់យកឱកាស ចម្រើនវិបស្សនា សម្រេចអរហត្ត ព្រម ដោយបដិសម្ភិទា ព្យាករដល់ភិក្ខុដែលមកព្រោះសំឡេងក្អករបស់លោក ហើយបានបន្លឺឧទាននេះថា ព្រះពុទ្ធ ជាបុគ្គលប្រសើរបំផុត ត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ រូប នេះ មិនមែនរបស់ពួកអ្នកទេ អ្នកទាំងឡាយ ចូរលះបង់វាចេញ សង្ខារទាំងឡាយ មិនទៀងហ្ន៎ មានការកើតឡើង និងវិនាសទៅជាធម្មតា កាលកើតឡើង