រឿងព្រះឥ្រន្ទចុតិ រឿងសុព្រហ្មទេវបុត្រចុតិ ហេតុដែលទ្រង់ត្រាស់សតិប្បដ្ឋានទុកត្រឹមតែ ៤

ក្បាលទី 13 · ទំព័រ 757

អធិប្បាយថា បណ្តាវេនេយ្យសត្វទាំងឡាយ សត្វដែលមានតណ្ហាចរិត ទិដ្ឋិចរិត សមថយានិក និងវិបស្សនាយានិក ចែកជាមួយពួកមាន ២ តាម ការទន់ខ្សោយ និងការចាស់ក្លាបញ្ញា បុគ្គលដែលជាតណ្ហាចរិត មានបញ្ញា ទន់ខ្សោយ មានកាយានុបស្សនាសតិប្បដ្ឋាន មានអារម្មណ៍គ្រោតគ្រាត ជា ផ្លូវនៃសេចក្តីបរិសុទ្ធ ។ តែបុគ្គលតណ្ហាចរិត មានបញ្ញាចាស់ក្លា មានវេទនានុបស្សនាសតិប្បដ្ឋានដែលល្អិត ជាផ្លូវនៃសេចក្តីបរិសុទ្ធ ។ បុគ្គលមានទិដ្ឋិចរិត បញ្ញាទន់ខ្ចី មានចិត្តានុបស្សនាសតិប្បដ្ឋាន ដែលមានអារម្មណ៍ចែក ចេញមិនច្រើនពេក ជាផ្លូវនៃសេចក្តីបរិសុទ្ធ ។ បុគ្គលមានទិដ្ឋិចរិត បញ្ញា ចាស់ក្លា មានធម្មានុបស្សនាសតិប្បដ្ឋាន ដែលមានអារម្មណ៍ចែកប្រភេទ ចេញទៅច្រើន ជាផ្លូវនៃសេចក្តីបរិសុទ្ធ ។ សតិប្បដ្ឋានទី ១ មាននិមិត្តគប្បី ដឹងបានមិនលំបាក ជាផ្លូវនៃសេចក្តីបរិសុទ្ធរបស់សមថយានិកបុគ្គលប្រភេទ បញ្ញាទន់ សតិប្បដ្ឋានទី ២ ជាផ្លូវនៃវិសុទ្ធិសមថយានិកបុគ្គលប្រភេទបញ្ញា ចាស់ក្លា ព្រោះលោកតាំងនៅបានមិនមាំ ទាំងក្នុងអារម្មណ៍ដែលគ្រោតគ្រាត ។ សតិប្បដ្ឋានទី ៣ មានអារម្មណ៍ចែកប្រភេទចេញទៅ មិនច្រើនពេក ជាផ្លូវ នៃសេចក្តីបរិសុទ្ធរបស់វិបស្សនាយានិក បុគ្គលប្រភេទបញ្ញាទន់ខ្សោយ ។ សតិប្បដ្ឋានទី ៤ មានអារម្មណ៍ចែកប្រភេទចេញទៅច្រើន ជាផ្លូវនៃសេចក្តី បរិសុទ្ធរបស់វិបស្សនាយានិកបុគ្គល ប្រភេទបញ្ញាចាស់ក្លា ទើបសតិប្បដ្ឋាន ត្រាស់ ៤ យ៉ាងបុណ្ណោះ មិនច្រើន មិនតិច ដោយប្រការដូចពណ៌នាមកនេះ ដូច្នេះ ។