កាយានុបស្សនា ្ប អានាបានបព្វ្វ ្ទ
ហើយ ក៏ឈ្មោះថា លះបានក្នុងវារៈដ៏សេសនោះឯង ដើម្បីទ្រង់សម្តែងការលះ អភិជ្ឈា និងទោមនស្សក្នុងវារៈនោះ ទើបត្រាស់យ៉ាងនេះ ដូច្នេះឯង ។ ពោលអំពីឧទ្ទេសវារកថា ចប់ កាយានុបស្សនា អានាបនបព្វៈ ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់មានពុទ្ធបំណងឲ្យសត្វ ទាំងឡាយ សម្រេចគុណវិសេសច្រើនប្រការ ដោយធម្មទេសនា ពោល ដោយសតិប្បដ្ឋាន ទើបទ្រង់ចែកសម្មាសមាធិមួយនោះឯងចេញជា ៤ តាម អារម្មណ៍ ដោយន័យថា សតិប្បដ្ឋានមាន ៤ យ៉ាង ។ យ៉ាង គឺអ្វីខ្លះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ពិចារណាឃើញកាយក្នុងកាយ ជាដើម ដូច្នេះហើយ តទៅ កាលទ្រង់យកសតិប្បដ្ឋានមួយមកចែកទៀត ទើបទ្រង់ប្រារព្ធដើម្បីត្រាស់និទ្ទេសវារៈ ដោយន័យជាដើមថា កថញ្ច ភិក្ខវេ ប្រែថា ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះដូចម្តេច ឧបមាដូចជាជាងផែង ដ៏ឈ្លាសបំណងនឹងធ្វើគ្រឿងប្រើប្រាស់ មានកន្ទេលផែងចម្រៀកធំ កន្ទេល ផែងចម្រៀកតូច ប្រអប់ ហឹប និងស្មុគជាដើម បានឫស្សីធំមួយដើមមក ពុះជា ៤ ចម្រៀក យកតែមួយចម្រៀកមកបិតឲ្យជាបន្ទោះ ហើយត្បាញ គ្រឿងប្រើប្រាស់ ដូច្នោះ ។ បណ្តាបទទាំងនោះ បទថា កថញ្ច ជាដើម ជាពាក្យសួរ ដោយទ្រង់ បំណងឆ្លើយឲ្យពិស្តារដោយព្រះអង្គឯង ។ ក្នុងបទនេះ មានអធិប្បាយដោយ សង្ខេបដូចតទៅនេះ ម្នាលភិក្ខុទាំងឡាយ ដោយប្រការដូចម្តេច ទើបភិក្ខុ ពិចារណាឃើញកាយក្នុងកាយ ។ ក្នុងន័យនេះនឹងមានគ្រប់វារៈនៃសំនួរ ។ បទថា ឥធ ភិក្ខវេ ភិក្ខុ សេចក្តីថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ។