អធិប្បាយឥរិយាបថបព្វ្វ
អត្តារបស់ខ្លួន ។ បិ អក្ខរៈ ក្នុងពាក្យថា ឯវំបិ ប្រើក្នុងអត្ថថា រួមយកអត្ថខាងមុខមក ទុក ។ ម្យ៉ាងទៀត ដោយបទនេះ ព្រះមានព្រះភាគទ្រង់សម្តែងធម៌ទេសនា ពោលដោយអានាបានបព្វៈ ប្រគល់ឲ្យសាវ័កទាំងឡាយ ដូច្នេះ ។ បណ្តាសច្ចៈទាំងនោះ សតិដែលកំណត់អស្សាសៈ និងបស្សាសៈ ជា ទុក្ខសច្ច តណ្ហាដែលមានអំពីមុន ដែលជាសមុដ្ឋានរបស់សតិនោះ ជាទុក្ខសមុទយៈ ការមិនប្រព្រឹត្តទៅនៃសតិ និងតណ្ហាទាំង ២ យ៉ាងនោះ ជានិរោធ អរិយមគ្គដែលមានការកំណត់ដឹងទុក្ខ មានការលះសមុទយៈ មាននិរោធជា អារម្មណ៍ ជាមគ្គសច្ច ។ លោកខ្វល់ខ្វាយដោយអំណាចសច្ចៈទាំង ៤ យ៉ាងនេះហើយ នឹងសម្រេច ការរលត់ គឺព្រះនិព្វាន ដូច្នោះ ទើបសេចក្តីនេះជាឱកាសនៃការចេញទៅអំពី ទុក្ខ រហូតដល់អរហត្តរបស់ភិក្ខុដែលមិនប្រកាន់មាំ ដោយអំណាចអស្សាសៈ និងបស្សាសៈមួយអង្គ ។ អានាបនបព្វៈ ចប់ អធិប្បាយ ឥរិយាបថបព្វៈ ព្រះមានព្រះភាគ កាលទ្រង់ចែកការពិចារណាមើលកាយ ដោយអស្សាសៈ និងបស្សាសៈយ៉ាងនេះហើយ ឥឡូវនេះ ដើម្បីទ្រង់ចែក ដោយឥរិយាបថ ទើបត្រាស់ពាក្យថា បុន ច បរំ ជាដើម ។ នឹងវិនិច្ឆ័យក្នុងបទទាំងនោះដូច្នេះ ឆ្កែស្រុក និងឆ្កែចចក កាលដើរទៅ ក៏ដឹងដោយពិតថា អញកំពុងដើរ ។ ការដឹងនោះ ព្រះមានព្រះភាគ ទ្រង់មិន បានត្រាស់សំដៅយកការដឹងបែបនោះ ។ ព្រោះការដឹងបែបនេះ លះសត្តូបលទ្ធិ គឺការប្រកាន់មាំថា ជាសត្វមិនបាន ។ ដកអត្តសញ្ញាក៏មិនបាន ។ មិនជាកម្មដ្ឋាន ឬសតិប្បដ្ឋានភាវនាឡើយ ។ តែការដឹងរបស់ភិក្ខុនេះ លះសត្តូបលទ្ធិបាន ដកសត្តសញ្ញាបាន ជាកម្ម ដ្ឋាន ឬជាសតិប្បដ្ឋានភាវនា ។