អធិប្បាយសម្បជញ្ញបព្វ្វ
អធិប្បាយ សម្បជញ្ញបព្វៈ ព្រះមានព្រះភាគ កាលទ្រង់ចែកការពិចារណាឃើញកាយក ្នុងកាយ ដោយឥរិយាបថយ៉ាងនេះហើយ ឥឡូវនេះ ដើម្បីទ្រង់ចែកដោយ សម្បជញ្ញៈ ៤ ទើបត្រាស់ពាក្យជាដើមថា បុន ចបរំ ។ ជាបឋម បណ្តាពាក្យទាំងនោះ ក្នុងពាក្យថា អភិក្កន្តេ បដិក្កន្តេ នេះ ការដើរទៅ ទ្រង់ត្រាស់ហៅថា អភិក្កន្ត ការដើរថយ ទ្រង់ត្រាស់ហៅថា បដិក្កន្ត ។ ទាំង ២ យ៉ាង បានក្នុងឥរិយាបថទាំង ៤ ។ យើងនឹងពោលក្នុងការដើរជាមុន កាលបង្អោនកាយទៅខាងមុខ ក៏ឈ្មោះ ថា ឈានទៅ កាលបង្អោនត្រឡប់ ឈ្មោះថា ឈានថយ ។ ក្នុងការឈរ អ្នកឈរនោះឯង កាលបង្អោនកាយទៅខាងមុខ ឈ្មោះថា ឈានទៅ កាល បង្អោនកាយមកខាងក្រោយ ឈ្មោះថា ថយក្រោយ ។ ក្នុងការអង្គុយ អ្នក អង្គុយនោះឯង កាលបង្អោនខ្លួនទៅខាងមុខចំពោះមុខអាសនៈ ឈ្មោះថា ឈានទៅ កាលបង្អោនកាយខាងក្រោយទៅក្រោយ ឈ្មោះថា ថយក្រោយ ។ ការដេក ក៏មានន័យនេះដូចគ្នា ។ បទថា សម្បជានការី ហោតិ សេចក្តីថា ជាអ្នកប្រកបកិច្ចគ្រប់យ៉ាង ដោយសម្បជញ្ញៈជាប្រក្រតី ឬជាអ្នកធ្វើការដឹងខ្លួននោះឯងជាប្រក្រតី ព្រោះថា លោកធ្វើការដឹងខ្លួននោះឯង ក្នុងការឈានទៅខាងមុខជាដើម មិនថា ក្នុងឥរិយាបថណាមួយ ក៏មិនវៀរសម្បជញ្ញៈ ។ សម្បជញ្ញៈ ក្នុងពាក្យថា សម្បជានការី នោះ មាន ៤ យ៉ាង គឺ សាត្ថកសម្បជញ្ញៈ ១ សប្បាយសម្បជញ្ញៈ ១ គោចរសម្បជញ្ញៈ ១ អសម្មោហសម្បជញ្ញៈ ១ ។ បណ្តាសម្បជញ្ញៈទាំង ៤ យ៉ាងនោះ ការមិនទៅតាមអំណាចការគិត ដែលកើតឡើងនោះឯង ក្នុងកាលគិតនឹងឈានទៅ កំណត់ប្រយោជន៍ និង មិនប្រយោជន៍ជាមុនថា ការទៅទីនោះ នឹងមានប្រយោជន៍ដល់អញ ឬមិនមាន ហើយ កាន់យកតែប្រយោជន៍ ឈ្មោះថា សាត្ថកសម្បជញ្ញៈ ។ បណ្តាអត្ថៈ និងអនត្ថៈ គឺប្រយោជន៍ និងមិនប្រយោជន៍ ទាំង ២