រឿងភិក្ខុកំលោះ

ក្បាលទី 13 · ទំព័រ 791

រឿង ភិក្ខុកំលោះ ភិក្ខុកំលោះមួយរូប នាំសាមណេរទៅរកឈើស្ទន់ សាមណេរឆៀងចេញអំពីផ្លូវ ដើរខាងមុខទៅ ឃើញអសុភារម្មណ៍ ហើយ ញ៉ាំងបឋមជ្ឈានឲ្យកើតឡើង ធ្វើបឋមជ្ឈាននោះឯងឲ្យជាបាទ ពិចារណាសង្ខារ ធ្វើផលទាំង ៣ ឲ្យជាក់ច្បាស់ហើយ បានឈរកំណត់កម្មដ្ឋាន ដើម្បីផល ប្រយោជន៍ដល់មគ្គខាងលើ ។ ភិក្ខុកំលោះ កាលមិនឃើញសាមណេរនោះ ទើបស្រែកហៅថា សាមណេរ ។ សាមណេរនោះគិតថា តាំងអំពីបួសហើយ អញមិនធ្លាប់ឲ្យភិក្ខុហៅដល់ ២ ដងឡើយ អញនឹងឲ្យគុណវិសេសខាងលើ កើតឡើងក្នុងថ្ងៃដទៃចុះ ដូច្នេះហើយ ទើបឲ្យពាក្យឆ្លើយថា ករុណាលោក ម្ចាស់ សាមណេរនោះដែលភិក្ខុកំលោះប្រាប់ថា មកចុះសាមណេរ ត្រឹមមួយ មាត់បុណ្ណោះក៏មក ហើយពោលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ និមន្តទៅតាមផ្លូវនេះសិន ហើយឈរបែរមុខទៅទិសខាងកើតមួយសន្ទុះ ក្នុង ឱកាសដែលខ្ញុំឈរ ។ លោកបានធ្វើតាមនោះ ហើយបានសម្រេចគុណវិសេស ដែលសាមណេរនោះបានសម្រេចហើយ ។ អសុភារម្មណ៍មួយ បានកើត ប្រយោជន៍ដល់ជន ២ នាក់ ដូចពណ៌នាមកនេះ ។ អសុភារម្មណ៍នេះ មានប្រយោជន៍ដូចពណ៌នាមកនេះ តែអសុភារម្មណ៍ គឺស្រី ជាអសប្បាយរបស់បុរស និងអសុភារម្មណ៍ គឺបុរស ជាអសប្បាយ របស់ស្ត្រី ។ អសុភារម្មណ៍ដែលជាសភាគគ្នាបុណ្ណោះ ទើបជាសប្បាយ ព្រោះដូច្នោះ ការកំណត់សប្បាយបុណ្ណោះ ឈ្មោះថា សប្បាយសម្បជញ្ញៈ ។ តែការរៀនយកគោចរ ពោល គឺកម្មដ្ឋាន ដែលជាទីពេញចិត្តរបស់ខ្លួន