គតបច្ចាគតិវត្ត
ក្នុងចំនួនកម្មដ្ឋានទាំង ៣៨ ប្រការ ហើយទទួលយកកម្មដ្ឋាននោះ ដើរទៅក្នុង ទីគោចរ ដើម្បីភិក្ខាចារ ឈ្មោះថា គោចរសម្បជញ្ញ សម្រាប់បុគ្គលមាន សប្បាយ មានប្រយោជន៍ដែលកំណត់ហើយយ៉ាងនេះ ។ ដើម្បីឲ្យជាក់ច្បាស់នៃគោចរសម្បជញ្ញៈនោះ អ្នកសិក្សាគួរជ្រាប សម្បជញ្ញៈ ៤ ពួក ដូចតទៅនេះ គឺ ភិក្ខុរូបខ្លះក្នុងសាសនានេះ នាំទៅមិននាំមក មិននាំទៅនាំមក រូបខ្លះមិននាំទៅមិននាំមក ភិក្ខុរូបខ្លះ នាំទៅផងនាំមកផង ។ បណ្តាភិក្ខុទាំង ៤ រូបនោះ ភិក្ខុរូបណាជម្រះចិត្តឲ្យផូរផង់ចាកនីវរណធម៌ ដោយការចង្រ្កម ដោយការអង្គុយអស់មួយថ្ងៃ រហូតបឋមយាមនៃរាត្រី ក៏ ដូច្នោះ ក្នុងមជ្ឈិមយាមសិង ក្នុងបច្ឆិមយាមក៏ឲ្យវេលាកន្លងទៅ ដោយការអង្គុយ ការច្រង្កម នឹងពោលទៅថ្វីដល់ធ្វើវត្តត្រង់លានព្រះចេតិយ លាន ពោធិព្រឹក្ស និងស្រោចពោធិព្រឹក្ស តាំងទឹកផឹក ទឹកប្រើប្រាស់ សមាទាន បដិបត្តិវត្ត ក្នុងគម្ពីរខន្ធកៈគ្រប់យ៉ាង មានអាចរិយវត្ត និងឧបជ្ឈាយវត្តជាដើម លោកនាំធុរៈទាក់ទងនឹងរាងកាយហើយ ចូលទៅកាន់ទីអង្គុយ ទីដេក និងអង្គុយពត់ភ្នែន ២-៣ ឥរិយាបថ ល្មមឲ្យកក់ក្តៅហើយ បដិបត្តិកម្មដ្ឋាន ក្រោកឡើងក្នុងពេលភិក្ខាចារ កាន់យកបាត្រ និងចីវរចេញទៅអំពីសេនាសនៈ មនសិការកម្មដ្ឋាន ដោយមាតិកាកម្មដ្ឋាននោះឯង ដើរទៅកាន់លានចេតិយ ហើយ បើមានកម្មដ្ឋាន មានពុទ្ធានុស្សតិជាអារម្មណ៍សោត ក៏មិនបោះបង់ កម្មដ្ឋាននោះចោល ចូលទៅកាន់លានព្រះចេតិយ ។ បើមានកម្មដ្ឋានដទៃ សោត គួរផ្ហាកកម្មដ្ឋាននោះសិន ដូចយកដៃចាប់វត្ថុត្រង់ជើងជណ្តើរ ហើយ