រឿងព្រះមហាបុស្សទេវត្ថេរ
បានឮមកថា លោកបានបំពេញគតបច្ចាគតិកវត្ត គឺវត្តរបស់អ្នកដើរ ត្រឡប់ទៅត្រឡប់មកនោះឯង អស់វេលា ១៩ ឆ្នាំ បានឮថា មនុស្សទាំងឡាយកំពុងភ្ជួរ កំពុងសាបព្រោះ កំពុងគក់ កំពុងធ្វើការ ឃើញព្រះថេរៈដើរ យ៉ាងនោះ ទើបសន្ទនាគ្នាថា ព្រះថេរៈរូបនេះ ដើរត្រឡប់ទៅត្រឡប់មក ប្រហែលវង្វេងផ្លូវ ឬបើមិនដូច្នោះ ក៏គង់ភ្លេចអ្វីទេដឹង លោកមិនពិចារណា ដល់ពាក្យសម្តីនោះ ធ្វើសមណធម៌ទាំងចិត្តប្រកបដោយកម្មដ្ឋាននោះឯង បាន សម្រេចអរហត្តក្នុងវស្សាទី ២០ ។ ក្នុងថ្ងៃដែលលោកបានសម្រេចអរហត្ត នោះឯង ទេវតាដែលស្ថិតនៅខាងចុងផ្លូវចង្រ្កមរបស់លោក បានឈរឆួល ម្រាមដៃជំនួសប្រទីប សូម្បីមហារាជទាំង ៤ សក្កទេវរាជ និងសហម្បតីព្រហ្ម ក៏បាននាំគ្នាមកកាន់ទីធ្វើការទំនុកបម្រុងលោក ។ ព្រះវនវាសីតិស្សមហាថេរៈ ឃើញពន្លឺនោះហើយ ក្នុងថ្ងៃទី ២ ទើបបានសួរព្រះមហាបុស្សទេវត្ថេរអ្នក ដែនអាលិន្ទកថា កាលពីកណ្តាលយប់ ត្រង់សម្នាក់របស់លោកម្ចាស់ មាន ពន្លឺៗ នោះជាពន្លឺអ្វីហ្ន៎ ព្រះថេរៈកាលធ្វើការបន្លប់ ទើបពោលពាក្យជាដើម យ៉ាងនេះថា ធម្មតាពន្លឺ គង់ជាពន្លឺរបស់ប្រទីបខ្លះ ជាពន្លឺរបស់កែវមណីខ្លះ ។ តមក លោកឲ្យព្រះវនវាសីតិស្សត្ថេរសន្យាដើម្បីបិទបាំង លុះលោកទទួល ពាក្យហើយ ទើបប្រាប់ ។ នឹងដូចព្រះមហានាគត្ថេរ អ្នកកាលវល្លិមណ្ឌប ដូច្នោះ ។ រឿង ព្រះមហានាគត្ថេរ បានឮថា ព្រះថេរៈរូបនោះ កាលបំពេញគតបច្ចាគតិកវត្ត បានអធិដ្ឋាន ចង្រ្កមតែម្យ៉ាង អស់កាល ៧ ឆ្នាំថា អញនឹងបូជាសេចក្តីព្យាយាមដ៏ធំរបស់ ព្រះមានព្រះភាគជាបឋម បានបំពេញគតបច្ចាគតិកវត្ត ១៦ ឆ្នាំទៀត ទើប សម្រេចអរហត្ត លោកមានចិត្តប្រកបដោយកម្មដ្ឋាននោះឯង លើកជើងថយត្រ ឡប់ ក្នុងខណៈលើកជើងឡើងដោយប្រាសចាកក