រឿងព្រះមហានាគត្ថេរ
យ៉ាងនេះថា ធម្មតាពន្លឺ គង់ជាពន្លឺរបស់ប្រទីបខ្លះ ជាពន្លឺរបស់កែវមណីខ្លះ ។ តមក លោកឲ្យព្រះវនវាសីតិស្សត្ថេរសន្យាដើម្បីបិទបាំង លុះលោកទទួល ពាក្យហើយ ទើបប្រាប់ ។ នឹងដូចព្រះមហានាគត្ថេរ អ្នកកាលវល្លិមណ្ឌប ដូច្នោះ ។ រឿង ព្រះមហានាគត្ថេរ បានឮថា ព្រះថេរៈរូបនោះ កាលបំពេញគតបច្ចាគតិកវត្ត បានអធិដ្ឋាន ចង្រ្កមតែម្យ៉ាង អស់កាល ៧ ឆ្នាំថា អញនឹងបូជាសេចក្តីព្យាយាមដ៏ធំរបស់ ព្រះមានព្រះភាគជាបឋម បានបំពេញគតបច្ចាគតិកវត្ត ១៦ ឆ្នាំទៀត ទើប សម្រេចអរហត្ត លោកមានចិត្តប្រកបដោយកម្មដ្ឋាននោះឯង លើកជើងថយត្រ ឡប់ ក្នុងខណៈលើកជើងឡើងដោយប្រាសចាកកម្មដ្ឋាន ដើរទៅជិតស្រុក ឈរឃ្លុំចីវរក្នុងទីដែលនាំឲ្យមនុស្សសង្ស័យថា មេគោ ឬភិក្ខុហ្ន៎ ប្រើទឹកអំពី រវាងដើមជ្រៃលាងបាត្រ ហើយក៏បៀមទឹក ។ ព្រោះហេតុអ្វី ព្រោះលោកគិត ថា សូមអាត្មាអញកុំបោះបង់កម្មដ្ឋាន ទោះដោយហេតុដែលពោលនឹងមនុស្ស ដែលប្រគេនភិក្ខា ឬមនសិការថា ចូរមានអាយុវែងចុះ ។ តែបើសួរដល់ថ្ងៃ ថា ថ្ងៃនេះជាថ្ងៃអ្វីលោកម្ចាស់ ឬសួរចំនួនភិក្ខុ សួរបញ្ញា ក៏ខ្ជាក់ទឹកចោល ហើយ ទើបប្រាប់ បើមិនមានអ្នកសួរដល់ថ្ងៃជាដើម ពេលចេញទៅ ក៏ខ្ជាក់ ទឹកចេញត្រង់ទ្វារស្រុកហើយ ទើបទៅ ដូចគ្នានឹងភិក្ខុ ៥០ រូបដែលចាំវស្សា ត្រង់កលម្ពតិត្ថវិហារ ដូច្នោះ ។