រឿងភិក្ខុ ៥០ រូប

ក្បាលទី 13 · ទំព័រ 799

រឿង ភិក្ខុ ៥០ រូប បានឮថា ក្នុងអាសាឡ្ហបុណ្ណមី គឺថ្ងៃ ១៥ កើត ខែអាសាឍ ព្រះថេរៈ ទាំងនោះបានធ្វើកតិកាវត្តថា បើពួកយើងមិនទាន់សម្រេចអរហត្តហើយ នឹង មិននិយាយគ្នា ។ កាលចូលទៅបិណ្ឌបាត គ្រប់អង្គក៏បៀមទឹក ហើយទើប ចូលទៅ កាលត្រូវសួរដល់ថ្ងៃជាដើម ក៏បដិបត្តិដូចដែលពោលមកហើយ នោះឯង ។ មនុស្សទាំងឡាយ ឃើញស្នាមខ្ពុរទឹកក្នុងទីនោះហើយ ក៏ដឹងថា ថ្ងៃនេះមានភិក្ខុមកមួយរូប ថ្ងៃនេះមកពីររូប ទើបគិតគ្នាយ៉ាងនេះថា លោក ម្ចាស់ទាំងនេះមិននិយាយចំពោះជាមួយយើង ឬដូចម្តេចហ្ន៎ ឬសូម្បីតែពួកគ្នា ឯង ក៏មិនពោល បើលោកមិននិយាយគ្នា លោកនឹងវិវាទគ្នាដោយពិត ណ្ហើយចុះ ពួកយើងនឹងឲ្យលោកសូមខមាទោសគ្នា ទើបនាំគ្នាទៅវត្ត មិន បានឃើញភិក្ខុក្នុងទីមួយ ២ រូប ក្នុងចំនួន ៥០ រូប ។ បន្ទាប់មក បណ្តា មនុស្សទាំងឡាយនោះ អ្នកមានភ្នែកល្អក៏ពោលថា បាអើយ មនុស្សឈ្លោះ គ្នាមិនមានឱកាសដូច្នេះ លានព្រះចេតិយ លានព្រះពោធិព្រឹក្ស ក៏បោស ស្អាតរេបោរយ អំបោសក៏ទុកដាក់បានល្អ ទឹកឆាន់ ទឹកប្រើប្រាស់ក៏ទុកដាក់ រេបោរយ ។ បន្ទាប់អំពីនោះ អ្នកស្រុកទាំងនោះក៏នាំគ្នាត្រឡប់ ។ ខាងក្នុង វស្សានោះឯង ភិក្ខុទាំងនោះ ក៏សម្រេចអរហត្តក្នុងថ្ងៃមហាបវារណា ទើប បវារណាដោយវិសុទ្ធិបវារណា ។ ភិក្ខុមានចិត្តប្រកបដោយកម្មដ្ឋាននោះឯង លើកឡើងនូវជើងដើរទៅ ដល់ ជិតស្រុកហើយ បៀមទឹក ពិចារណាមើលផ្លូវច្រើនខ្សែ ក៏មិនមានអ្នកឈ្លោះ គ្នា មិនមានអ្នកលេងសុរា និងអ្នកលេងល្បែងភ្នាល់ជាដើម ឬមិនមានដំរីកាច