រឿងព្រះមហាថេរ្វ

ក្បាលទី 13 · ទំព័រ 811

រឿង ព្រះមហាថេរៈ បានឮថា ព្រះមហាថេរៈ អង្គុយត្រង់ទីសម្រាកពេលថ្ងៃ កាលសន្ទនាជាមួយ អន្តេវាសិក បានបត់ដៃចូល ហើយលាដៃដូចដើម បន្ទាប់អំពីនោះ ទើប ធ្វើដូច្នោះទៀតសន្សឹមៗ ។ អន្តេវាសិកសាកសួរលោកថា បពិត្រលោកម្ចាស់ ហេតុអ្វី ទើបលោកម្ចាស់បត់ដៃចូលយ៉ាងរហ័ស ហើយត្រឡប់លាទៅដូចដើម បន្ទាប់អំពីនោះ ទើបបត់ចូលសន្សឹមៗ ទៀត ។ ព្រះថេរៈឆ្លើយថា លោក ម្ចាស់ តាំងអំពីខ្ញុំផ្តើមដាក់ចិត្តក្នុងកម្មដ្ឋាន ខ្ញុំមិនធ្លាប់លះកម្មដ្ឋាន ហើយបត់ ដៃចូលឡើយ តែឥឡូវនេះ ខ្ញុំនិយាយជាមួយពួកលោក បានលះកម្មដ្ឋាន ហើយទើបបត់ដៃចូល ព្រោះដូច្នោះ ទើបខ្ញុំលាតដៃចេញទៅដូចដើម ហើយ បត់ដៃសន្សឹមៗ ម្តងទៀត ។ អន្តេវាសិកទាំងឡាយពោលថា សាធុ លោក ម្ចាស់ ធម្មតាភិក្ខុ គួរជាបុគ្គលដែលមានសភាពយ៉ាងនេះ ។ សូម្បីក្នុងឥរិយាបថបព្វៈនេះ ការមិនលះកម្មដ្ឋាន គប្បីជ្រាបថា ឈ្មោះថា គោចរសម្បជញ្ញៈ ដោយប្រការដូច្នេះ ។ មិនមានអ្វីខាងក្នុងដែលឈ្មោះថា អត្តាជាអ្នកបត់អង្កុញ ឬលាតសណ្តូក ទៅឡើយ តែការលាតអង្កុញ បត់សណ្តូក មានដោយការផ្សាយរបស់ វាយោធាតុដែលកើតអំពីចិត្ត មានប្រការដូចពោលមកហើយ ដូចការកម្រើក ដៃ-ជើងរបស់រូបយន្ត ដោយការទាញខ្សែ ដូច្នោះ ព្រោះដូច្នោះ ការកំណត់ ដឹងដែលពោលមកនេះ គប្បីជ្រាបចុះថា ឈ្មោះថា ជា អសម្មោហសម្បជញ្ញៈ ក្នុងឥរិយាបថបព្វៈនេះ ។ ការប្រើសង្ឃាដី និងសំពត់ចីវរ ដោយការស្លៀក ការដណ្តប់ ការប្រើ បាត្រដោយការរក្សាជាដើម ឈ្មោះថា ធារណៈ ក្នុងពាក្យថា សង្ឃាដិបត្តចីវរធារណេ នេះ ។ ការបានអាមិសនៃភិក្ខុដែលស្លៀក និងដណ្តប់ហើយត្រ ាច់ទៅបិណ្ឌបាត និងប្រយោជន៍មានប្រការ ដូចព្រះមានព្រះភាគត្រាស់ ដោយន័យជាដើមថា សីតស្ស បដិឃាតាយ ដើម្បីការ