អធិប្បាយបដិកូលមនសិការបព្វ្វ

ក្បាលទី 13 · ទំព័រ 823

សម្បជញ្ញៈ ៤ ប្រការយ៉ាងនេះ ។ សូម្បីក្នុងចតុសម្បជញ្ញបព្វៈនេះ ក៏គួរនាំយកការកើត ការវិនាសនៃ រូបក្ខន្ធនោះឯង ទៅប្រកបក្នុងពាក្យទាំងឡាយថា សមុទយវ័យធម្មានុបស្សី វា ជាដើម ពាក្យដ៏សេសដូចគ្នានឹងពាក្យដែលបានពោលហើយនោះឯង ។ ក្នុងទីនេះ សតិដែលកំណត់ដោយសម្បជញ្ញៈ ៤ ប្រការ ជាទុក្ខសច្ច បុរិមតណ្ហាដែលញ៉ាំងសតិឲ្យប្រាកដ ជាសមុទយសច្ច ការមិនប្រព្រឹត្តទៅនៃ សតិ និងបុរិមតណ្ហាទាំង ២ នោះ ជានិរោធសច្ច អរិយមគ្គមានប្រការដូច ពោលមកហើយ ជាមគ្គសច្ច ព្រះយោគាវចរខ្វល់ខ្វាយដោយអំណាចសច្ចៈ ទាំង ៤ យ៉ាងនេះហើយ សម្រេចការរំលត់តណ្ហា ព្រោះដូច្នោះ ទើបជា ឱកាសនៃធម៌ជាហេតុនាំចេញចាកទុក្ខ រហូតដល់អរហត្ត ដោយអំណាចនៃ ព្រះយោគាវចរដែលកំណត់ដោយសម្បជញ្ញៈ ៤ ប្រការមួយរូប ដូច្នេះ ។ អធិប្បាយ សម្បជញ្ញបព្វៈ ចប់ អធិប្បាយ បដិកូលមនសិការបព្វៈ ព្រះមានព្រះភាគ កាលទ្រង់ចែកកាយានុបស្សនា ដោយ អំណាចនៃសម្បជញ្ញៈ ៤ ប្រការ ដូចពណ៌នាមកនេះហើយ ឥឡូវនេះ ដើម្បី ទ្រង់ចែកដោយអំណាចមនសិការថាជារបស់បដិកូល ទើបបានត្រាស់ពាក្យថា បុន ចបរំ ដូច្នេះជាដើម ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបដិកូលមនសិការបព្វៈដូច្នេះ ពាក្យណាដែលត្រូវ ពោលក្នុងពាក្យថា ឥមមេវ កាយំ ជាដើម ពាក្យទាំងអស់នោះ បានពោល ហើយក្នុងកាយគតាសតិកម្មដ្ឋាន ក្នុងគម្ពីរវិសុទ្ធិមគ្គដោយពិស្តារ ដោយ អាការគ្រប់យ៉ាង ។ បទថា ឧភតោមុខា សេចក្តីថា ទៃមានមាត់ទាំងសងខាង គឺទាំងខាងក្រោម និងខាងលើ ។ បទថា នានាវិហីតស្ស ប្រែថា មានបែបផ្សេងៗ ។