អធិប្បាយនវសីវថិកាបព្វ្វ
នេះ ។ ឯកថាពោលដោយកម្មដ្ឋាន បានឲ្យពិស្តារហើយក្នុងគម្ពីរវិសុទ្ធិមគ្គ ។ បទថា ឥតិ អជ្ឈត្តំ វា សេចក្តីថា ព្រះយោគាវចរមានប្រក្រតីពិចារណាឃើញកាយក្នុងកាយរបស់ខ្លួន ឬក្នុងកាយរបស់អ្នកដទៃ គឺមានប្រក្រតី ពិចារណាឃើញកាយក្នុងកាយរបស់ខ្លួនតាមកាល ឬក្នុងកាយរបស់អ្នកដទៃ តាមកាលយ៉ាងនេះ គឺដោយការកំណត់ធាតុ ៤ ពាក្យបន្តអំពីនេះទៅ មាន ន័យដូចពោលហើយនោះឯង ព្រោះថា ក្នុងធាតុមនសិការបព្វៈនេះ សតិ ដែលកំណត់ធាតុ ៤ ជាទុក្ខសច្ចតែម្យ៉ាង ។ បណ្ឌិតគប្បីជ្រាបឱកាសនៃធម៌ជាគ្រឿងនាំចេញចាកទុក្ខ តាមដែលបាន អធិប្បាយសេចក្តីប្រកបមកយ៉ាងនេះឯង ។ ពាក្យដ៏សេស ដូចគ្នានឹងពាក្យ មុននោះឯង ដូច្នេះ ។ អធិប្បាយ ធាតុមនសិការបព្វៈ ចប់ អធិប្បាយ នវសីវថិកាបព្វៈ ព្រះមានព្រះភាគ កាលទ្រង់សម្តែងចែកកាយានុបស្សនា ដោយអំណាចមនសិការដល់ធាតុយ៉ាងនេះហើយ ឥឡូវនេះ ដើម្បីទ្រង់ចែក នវសីវថិកាបព្វៈ គឺធម៌ដែលពោលដោយព្រៃខ្មោច ៩ ទើបត្រាស់ពាក្យថា បុន ចបរំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា សេយ្យថាបិ បស្សេយ្យ បានដល់ យថា បស្សេយ្យ ប្រែថា គប្បីឃើញយ៉ាងណា ។ បទថា សរីរំ បានដល់ រាងកាយ របស់បុគ្គលដែលស្លាប់ហើយ ។ បទថា សីវថិកាយ ឆឌ្ឌិតំ សេចក្តីថា គេបោះចោលត្រង់ព្រៃស្មសាន ។ រាងកាយរបស់បុគ្គលដែលស្លាប់ហើយមួយ ថ្ងៃ ព្រោះដូច្នោះ ទើបឈ្មោះថា ឯកាហមត ។ រាងកាយរបស់បុគ្គលដែល ស្លាប់ហើយពីរថ្ងៃ ព្រោះដូច្នោះ ទើបឈ្មោះ ថា ទ្វីហមត ។ រាងកាយរបស់ បុគ្គលដែលស្លាប់ហើយបីថ្ងៃ ព្រោះដូច្នោះ ទើបឈ្មោះថា តីហមត ។