រឿងព្រះថេរ្វនៅត្រង់ចិត្តលតាបព៌ត

ក្បាលទី 13 · ទំព័រ 835

រឿង ព្រះថេរៈនៅត្រង់ចិត្តលតាបព៌ត បានឮថា ព្រះថេរៈ ក្នុងវេលាដែលលោកមិនសប្បាយ ដកដង្ញើមបណ្តើរ ដេកបម្រះទៅមកបណ្តើរ ។ ភិក្ខុកំលោះមួយរូបសួរលោកថា លោកម្ចាស់ ទីត្រង់ណារបស់លោក ម្ចាស់ ដែលរោគចាក់ដោត ។ ព្រះថេរៈឆ្លើយថា លោកម្ចាស់ ឈ្មោះថា រោគចាក់ដោតត្រង់ទីណាមួយ មិនមាន វេទនាឯណោះទេសោយ ដោយធ្វើវត្ថុឲ្យជាអារម្មណ៍ ។ ភិក្ខុកំលោះប្រាប់ថា បើដូច្នោះ លោកម្ចាស់គួរបញ្ឈប់វេទនាដែលដឹងមិន មែនឬ ព្រះថេរៈឆ្លើយថា ខ្ញុំកំពុងបញ្ឈប់ ។ ភិក្ខុកំលោះប្រាប់ថា លោក ម្ចាស់ ការបញ្ឈប់ជារបស់ប្រសើរ ។ ព្រះថេរៈបានបញ្ឈប់ហើយ ។ លំដាប់នោះ ខ្យល់បានចាក់ដល់បេះដូង ។ ពោះវេនោបានចេញមកគរ នៅលើគ្រែ ព្រះថេរៈបានចង្អុលឲ្យភិក្ខុកំលោះមើលថា បញ្ឈប់បែបនេះ សម គួរឬនៅ ភិក្ខុកំលោះនៅស្ងៀម ព្រះថេរៈប្រកបសេចក្តីព្យាយាមជានិច្ច ហើយ បានសម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទា ជាព្រះអរហន្តប្រភេទជីវិតសមសីសី បរិនិព្វានហើយ ។ កាលព្រះយោគាវចរដឹងច្បាស់ថា សុខយ៉ាងណា ទុក្ខយ៉ាងនោះ ។ បេ ។ កាលសោយអទុក្ខមសុខវេទនា មិនអាស្រ័យអាមិស ក៏ដឹងច្បាស់ថា អញ កំពុងសោយអទុក្ខមសុខវេទនា មិនអាស្រ័យអាមិស ។ ព្រះមានព្រះភាគ កាលត្រាស់ប្រាប់រូបកម្មដ្ឋាន ដោយអាការយ៉ាងនេះ ហើយ កាលត្រាស់ប្រាប់អរូបកម្មដ្ឋាន ទើបបានត្រាស់ដោយអំណាចនៃវេទនា ។ ព្រោះថា កម្មដ្ឋានមាន ២ យ៉ាង គឺរូបកម្មដ្ឋាន ១ អរូបកម្មដ្ឋាន ១ ។ រូបកម្មដ្ឋាន និងអរូបកម្មដ្ឋាននេះឯង ទ្រង់ហៅថា រូបបរិគ្គហៈ គឺការកំណត់រូប អរូបបរិគ្គហៈ គឺការកំណត់អរូបក៏មាន ។ បណ្តារូបកម្មដ្ឋាន និងអរូបកម្មដ្ឋាននោះ ព្រះមានព្រះភាគ កាលត្រាស់រូបកម្មដ្ឋាន ទើបត្រាស់ចតុធាតុវវដ្ឋាន គឺការកំណត់ធាតុ ៤ ដោយអ