ពោជ្ឈង្គបព្វ្វ

ក្បាលទី 13 · ទំព័រ 865

ព្រះយោគាវចរ ពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយរបស់ខ្លួន ដោយ ការកំណត់អាយតនៈខាងក្នុង ឬក្នុងធម៌ទាំងឡាយរបស់អ្នកដទៃដោយការកំណត់ អាយតនៈខាងក្រៅ គឺក្នុងធម៌ទាំងឡាយរបស់ខ្លួនតាមកាល ឬរបស់ អ្នកដទៃតាមកាល ដោយប្រការយ៉ាងនេះ ។ ក្នុងអាយតនបព្វៈនេះ សមុទយធម៌ និងវ័យធម៌ គួរនាំចេញទៅដោយន័យរបស់រូបាយតនៈ ដែលត្រាស់ ហើយក្នុងរូបក្ខន្ធនៃអាយតនៈ ក្នុងបណ្តាអរូបាយតនៈទាំងឡាយដែលត្រាស់ ក្នុងវិញ្ញាណក្ខន្ធនៃធម្មាយតនៈ ដែលត្រាស់ក្នុងខន្ធដ៏សេសថា ព្រោះអវិជ្ជាកើត ទើបចក្ខុកើត ។ មិនគួរសំដៅដល់លោកុត្តរធម៌ ។ ពាក្យបន្តអំពីនេះទៅ មានន័យដូចពោលហើយនោះឯង ។ សតិជាគ្រឿងកំណត់អាយតនៈ ក្នុងអាយតនបព្វៈនេះ ជាទុក្ខសច្ចតែ ម្យ៉ាង គប្បីប្រកបសេចក្តីដូចពោលមកនេះ ហើយជ្រាបបដិបទាដែលជា ហេតុនាំចេញចាកទុក្ខនៃភិក្ខុ ដែលកំណត់អាយតនៈជាអារម្មណ៍ ។ ពាក្យ ដ៏សេសក៏យ៉ាងនោះដូចគ្នា ។ អាយតនបព្វៈ ចប់ ពោជ្ឈង្គបព្វៈ ព្រះមានព្រះភាគ កាលទ្រង់ចែកធម្មានុបស្សនាដោយអាយតនៈ ដែលប្រព្រឹត្តទៅខាងក្នុង និងខាងក្រៅយ៉ាងនេះហើយ ឥឡូវនេះ ដើម្បីចែក ដោយពោជ្ឈង្គ ទើបត្រាស់ពាក្យថា បុន ចបរំ ជាដើម ។ បណ្តាបទទាំងនោះ បទថា ពោជ្ឈង្គេសុ បានដល់ អង្គនៃបុគ្គលដែល ជាប់ជំពាក់នៅក្នុងការត្រាស់ដឹង ។ បទថា សន្តំ បានដល់ មានដោយការត្រឡប់ បាន ។ បទថា សតិសម្ពោជ្ឈង្គំ បានដល់ អង្គនៃធម៌ជាគ្រឿង ត្រាស់ដឹង ពោល គឺសតិ ។ អធិប្បាយថា ព្រះយោគាវចរ រមែងដឹងព្រមក្នុងធម៌ទាំង ៧ នេះ ចាប់ ផ្តើមតាំងអំពីប្រារព្ធវិបស្សនា ព្រោះដូច្នោះ ទើបធម៌ទាំងនោះ ឈ្មោះថា សម្ពោជ្ឈង្គ ។