អានិសង្សក្ថុងការចេម្រីនសតិប្បដ្ឋាន

ក្បាលទី 13 · ទំព័រ 891

អានិសង្សក្នុងការចម្រើនសតិប្បដ្ឋាន បទថា យោ ហិ កោចិ ភិក្ខវេ សេចក្តីថា បុគ្គលណា ម្នាក់ជាភិក្ខុក្តី ភិក្ខុនីក្តី ឧបាសកក្តី ឧបាសិកាក្តី ។ បទថា ឯវំ ភវេយ្យ សេចក្តីថា គប្បីចម្រើនសតិប្បដ្ឋានទៅតាមលំដាប់នៃភាវនា ដែលព្រះមាន ព្រះភាគត្រាស់តាំងអំពីដំបូង ។ បទថា បដិកង្ខំ ប្រែថា គប្បីសង្ឃឹម អធិប្បាយថា មានពិត ។ បទថា អញ្ញា បានដល់ អរហត្តផល ។ បទថា សតិ វា ឧបទិសេសេ សេចក្តីថា ឬកាលឧបាទាននៅសេសសល់ គឺមិន ទាន់អស់ទៅ ។ បទថា អនាគាមិតា បានដល់ ភាពជាព្រះអនាគាមី ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងភាពដែលសាសនធម៌ ជាគ្រឿងនាំចេញ ដោយអំណាចរយៈពេល ៧ ឆ្នាំយ៉ាងនេះហើយ កាលទ្រង់សម្តែងរយៈ ពេលដែលខ្លីជាងនោះទៅទៀត ទើបត្រាស់ពាក្យថា តិដ្ឋន្តុ ភិក្ខវេ ដូច្នេះជាដើម ព្រោះធម៌ទាំងអស់នោះ ព្រះមានព្រះភាគត្រាស់ដោយអំណាចវេនេយ្យបុគ្គល ( មានសតិបញ្ញា ) ជាកណ្តាលបុណ្ណោះ ។ ឯបុរាណាចារ្យសំដៅ យកបុគ្គលដែលមានបញ្ញាចាស់ក្លា ទើបពោលថា បុគ្គលមានបញ្ញាចាស់ក្លា បានទទួលពាក្យប្រៀនប្រដៅក្នុងពេលព្រឹក ក៏នឹងសម្រេចគុណវិសេសបាន ក្នុងពេលល្ងាច បានទទួលពាក្យប្រៀនប្រដៅក្នុងពេលល្ងាច ក៏នឹងសម្រេច គុណវិសេសបានក្នុងពេលព្រឹក ។ ព្រះមានព្រះភាគ កាលទ្រង់សម្តែងថា ម្នាលភិក្ខុទាំងឡាយ សាសនធម៌របស់តថាគត ជាធម៌ គឺគ្រឿងនាំចេញយ៉ាងនេះ ដូចពណ៌នាមក ដូច្នេះហើយ កាលទ្រង់លើកតម្កើងព្រះធម្មទេសនា ដែលទ្រង់សម្តែងហើយ ដោយកំពូល គឺអរហត្តក្នុងឋានៈ ២១ យ៉ាងដល់ព្រះសាវ័ក ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផ្លូវនេះ ជាផ្លូវឯក ។