អដ្ឋកថា ចូឡសីហនាទសូត្រទី ១
ចូឡសីហនាទសូត្រមានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបាន ស្តាប់មកយ៉ាងនេះ ។ ព្រោះចូឡសីហនាទសូត្រនោះ មានការសរុបដល់ការកើតឡើងនៃរឿង ព្រោះដូច្នោះ ខ្ញុំសម្តែងការសរុបនោះហើយ នឹងពណ៌នាបទ ដោយមិនតាម លំដាប់នៃចូឡសីហនាទសូត្រនោះ ។ រឿងនេះ បានលើកឡើងពោលក្នុងការកើតឡើង នៃរឿងអ្វី ។ ក្នុងរឿងតិរ្ថិយសុបសៅ ព្រោះលាភសក្ការៈជាបច្ច័យ ។ បានឮថា លាភសក្ការ ៈធំ បានកើតឡើងដល់ព្រះមានព្រះភាគ ដោយន័យដែលពោលហើយ ក្នុងធម្មទាយាទសូត្រ ។ លោកសន្និវាសនេះ មានប្រមាណ ៤ តាំងនៅហើយ ដោយ ៤ យ៉ាង ដោយអំណាចនៃបុគ្គលទាំងនេះ គឺបុគ្គលមានប្រមាណក្នុងរូប ជ្រះថ្លាក្នុងរូប ១ មានប្រមាណក្នុងសំឡេង ជ្រះថ្លាក្នុងសំឡេង ១ មានប្រមាណក្នុងការ សៅហ្មង ជ្រះថ្លាក្នុងការសៅហ្មង ១ មានប្រមាណក្នុងធម៌ ជ្រះថ្លាក្នុងធម៌ ១ ។ ការដែលធ្វើឲ្យផ្សេងគ្នានៃបុគ្គលទាំងនោះ ដូច្នេះ ។ បុគ្គលដែលមានប្រមាណ ក្នុងរូប ជ្រះថ្លាក្នុងរូបដូចម្តេច បុគ្គលពួកខ្លះក្នុងលោកនេះ ឃើញការចម្រើន ឡើង ឬឃើញការចម្រើនក្រៃលែង ឃើញការចម្រើនបរិបូណ៌ ឬឃើញទ្រង់ទ្រាយ កាន់យកប្រមាណក្នុងរូបនោះហើយ ញ៉ាំងសេចក្តីជ្រះថ្លាឲ្យកើតឡើង នេះហៅថា បុគ្គលដែលមានប្រមាណក្នុងរូប ជ្រះថ្លាក្នុងរូប ។ បុគ្គលដែល មានប្រមាណក្នុងសំឡេង ជ្រះថ្លាក្នុងសំឡេងដូចម្តេច បុគ្គលខ្លះក្នុងលោកនេះ កាន់យកប្រមាណក្នុងសំឡេងនោះ ដោយពណ៌នារបស់អ្នកដទៃ ដោយការលើក តម្កើងរបស់អ្នកដទៃ ដោយការសរសើររបស់អ្នកដទៃ ដោយបុគ្គល ដែលនាំគុណរបស់អ្នកដទៃ ហើយញ៉ាំងសេចក្តីជ្រះថ្លាឲ្យកើតឡើង នេះហៅ ថា បុគ្គលមានប្រមាណក្នុងសំឡេង ជ្រះថ្លាក្នុងសំឡេង ។