មហាសីហនាទសូត្រទី ២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ ស័មយមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងដងព្រៃក្រៅនគរ ជាខាងលិចក្រុងវេសាលី ។ សម័យនោះឯង សុនក្ខត្តលិច្ឆវិបុត្ត ទើបនឹងសឹកចេញចាកធម្មវិន័យនេះទៅមិនយូរប៉ុន្មាន ។ តែងពោលវាចាក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលីយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ជាគុណអាចដើម្បីធ្វើខ្លួនឲ្យជាព្រះអរិយៈដ៏ក្រៃលែង ជាងមនុស្សធម៌ នៃព្រះសមណគោតមមិនមានទេ ព្រះសមណគោតម សម្តែងធម៌ដែលខ្លួនស្រាវជ្រាវដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយ ការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯង តែធម៌ដែលព្រះអង្គសម្តែង ហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែង ប្រព្រឹត្តទៅដើម្បីសេចក្តីអស់ទៅនៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌ នោះ ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់ បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងវេសាលីដើម្បីបិណ្ឌបាត ។ ព្រះសារីបុត្តមានអាយុ បានឮសុនក្ខត្តលិច្ឆវិបុត្តកំពុងពោលវាចាក្នុងកណ្តាល បរិសទ្យ ក្នុងក្រុងវេសាលីយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈដែល អាចដើម្បីធ្វើខ្លួនឲ្យជាអរិយៈដ៏ក្រៃលែងជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតមសម្តែងធម៌ ដែលខ្លួនស្រាវជ្រាវដោយសេចក្តី ត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចាណា ជាការឈ្លាសវៃខ្លួនឯង តែធម៌ ដែលព្រះអង្គសម្តែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេស នោះ រមែងប្រព្រឹត្តទៅដើម្បីឲ្យអស់ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់ បុគ្គលអ្នកធ្វើតាមធម៌នោះ លុះព្រះសារីបុត្តមានអាយុត្រាច់ទៅក្រុងវេសាលី ដើម្បីបិណ្ឌបាត ត្រឡប់អំពីបិណ្ឌបាតហើយ ក្នុងវេលាខាងក្រោយភត្ត ក៏ ចូលទៅគាល់ព្រះមាន