អដ្ឋកថា មហាសីហនាទសូត្រទី ២

ក្បាលទី 14 · ទំព័រ 88

មហាសីហនាទសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបាន ស្តាប់ដូច្នេះ ។ ក្នុងមហាសីហនាទសូត្រនោះ បទថា វេសាលិយំ សេចក្តីថា ជិតនគរ ដែលមានឈ្មោះយ៉ាងនោះ បានឮថា នគរនោះ ដល់នូវការរាប់ថា វេសាលី ព្រោះជានគរចម្រើនវិសាលរឿយៗ ។ ក្នុងមហាសីហនាទសូត្រនេះ មានការពោល តាមលំដាប់ដូច្នេះ ។ បានឮថា ព្រះអគ្គមហេសីរបស់ព្រះបាទពារាណសីទ្រង់ព្រះគភ៌ ។ ព្រះនាង ទ្រង់ជ្រាបហើយ ទូលឲ្យព្រះរាជាទ្រង់ជ្រាប ។ ព្រះរាជាបានព្រះរាជទាន គ្រឿងរក្សាគភ៌ ។ ព្រះនាងកាលទ្រង់បានទទួលការបរិហារដោយប្រពៃ ក៏ យាងចូលកាន់ផ្ទះសម្រាប់ទ្រង់ប្រសូត ក្នុងកាលព្រះនាងមានព្រះគភ៌ចាស់ ។ ក្នុងសម័យជិតភ្លឺ អ្នកមានបុណ្យទាំងឡាយ បានប្រសូតចាកព្រះគភ៌ ។ ឯ អគ្គមហេសីខុសអំពីព្រះទេវីដទៃ ព្រះនាងបានប្រសូតដុំសាច់ដូចគ្នានឹងត្របក ផ្កាច្បា ដែលមិនទាន់ក្រៀម ក្នុងសម័យជិតភ្លឺនោះ ។ ព្រះទេវីពួកដទៃក្រៅ អំពីអគ្គមហេសីនោះ ទ្រង់ប្រសូតព្រះឱរសទាំងឡាយ ដូចគ្នានឹងពុម្ពមាស អគ្គមហេសី ព្រះនាងដឹងថា ជាដុំសាច់ ទើបត្រិះរិះថា ការអប្បយសរបស់ អញ គប្បីកើតឡើងចំពោះមុខរបស់ព្រះរាជា ដូច្នេះ ព្រោះព្រះនាងខ្លាចចំពោះ ការអប្បយសនោះ ទើបដាក់ដុំសាច់នោះក្នុងភាជនៈមួយ បិទជិត ប្រថាប់ ត្រាព្រះលញ្ចករ ព្រះនាងឲ្យដាក់ចុះក្នុងក្រសែស្ទឹងគង្គា ។ កាលភាជនៈនោះ គ្រាន់តែមនុស្សចោលហើយ ទេវតាទាំងឡាយក៏ត្រៀមការរក្សា ។ ឯមនុស្ស ទាំងឡាយបានចារិកផែនមាស ដោយជាតិពណ៌ក្រហម ចងទុកក្នុងភាជនៈ នោះថា រាជឱរសរបស់ព្រះអគ្គមហេសីនៃព្រះបាទពារាណសី ។ បន្ទាប់អំពី នោះ ភាជនៈនោះ មិនត្រូវភ័យទាំងឡាយ មានភ័យអំពីរលកជាដើម បេតោ បៀនឡើយ បានអណ្តែតទៅតាមក្រសែទឹកគង្គា ។