កម្លាំងកាយរបស់ព្រះតថាគត
ទស ខោ បនិមានិ សារីបុត្ត ជាដើម ។ បណ្តាបទទាំងនោះ បទថា តថាគតពលានិ បានដល់ កម្លាំងរបស់តថាគតបុណ្ណោះ មិនទួទៅដល់បុគ្គលដទៃ គឺពលដែលមកហើយ ដោយប្រការដែលពលរបស់ព្រះពុទ្ធទាំងឡាយក្នុងកាលមុន ដែលមកដោយ បុញ្ញសម្បត្តិ និងឥស្សរិយសម្បត្តិ ។ ក្នុងពលទាំងនោះ ពលរបស់តថាគត មាន ២ យ៉ាង គឺ កាយពល ១ ញាណពល ១ ។ ក្នុងពលទាំងនោះ កាយពល គប្បីជ្រាបដោយទំនងនៃត្រកូលដំរី ។ សមដូចគាថាព័ន្ធ ដែល បុរាណាចារ្យទាំងឡាយពោលយ៉ាងនេះថា ត្រកូលដំរី ១០ គឺកាឡាវកៈ ១ គង្គេយ្យៈ ១ បណ្ឌរៈ ១ តម្ពៈ ១ បិង្គលៈ ១ គន្ធៈ ១ មង្គលៈ ១ ហេមៈ ១ ឧបោសថ ១ ឆទ្ទន្ត ១ ។ ត្រកូលនៃដំរី ១០ នេះ ។ ក្នុងត្រកូលដំរីទាំងនោះ គប្បីឃើញត្រកូល ដំរីធម្មតាថា កាឡាវកៈ ។ កម្លាំងកាយរបស់បុរស ១០ នាក់ ស្មើគ្នានឹង កម្លាំងដំរីកាឡាវកៈ ១ ។ កម្លាំងរបស់ដំរីកាឡាវកៈ ១០ ស្មើកម្លាំងដំរី គង្គេយ្យៈ ១ កម្លាំងដំរីគង្គេយ្យៈ ១០ បុននឹងកម្លាំងដំរីបណ្ឌរៈ ១ កម្លាំងដំរី បណ្ឌរៈ ១០ ស្មើនឹងកម្លាំងដំរីតម្ពៈ ១ កម្លាំងដំរីតម្ពៈ ១០ ស្មើនឹងកម្លាំងដំរី បិង្គលៈ ១ កម្លាំងដំរីបិង្គលៈ ១០ ស្មើនឹងកម្លាំងដំរីគន្ធៈ ១ ។ កម្លាំងដំរីគន្ធៈ ១០ ស្មើកម្លាំងដំរីមង្គលៈ ១ កម្លាំងដំរីមង្គលៈ ១០ ស្មើកម្លាំងដំរីហេមវតៈ ១ កម្លាំងដំរីហេមវតៈ ១០ ស្មើគ្នានឹងកម្លាំងដំរីឧបោសថ ១ ។ កម្លាំងដំរី ឧបោសថ ១០ ស្មើគ្នានឹងកម្លាំងដំរីឆទ្ទន្ត ១ ។ កម្លាំងដំរីឆទ្ទន្ត ១០ ស្មើគ្នានឹង កម្លាំងព្រះតថាគតមួយព្រះអង្គ ។ តថាគតពលនេះ ហៅថា កម្លាំងរួមរបស់ ព្រះនរាយន៍ក៏មាន ។ កម្លាំងនេះ ជាកម្លាំងដំរីធម្មតា ១០០០ កោដិ ជា កម្លាំងបុរស ១០ ពាន់កោដិ ។ នេះជាកម្លាំងទី ១ គឺកម្លាំងកាយរបស់ ព្