អត្ថរបស់ ចក្ក សព្ទ
ឈ្មោះថា សីហនាទ ។ ក្នុងបទនោះ មានអធិប្បាយថា សីហៈ ដល់ព្រម ដោយកម្លាំងរបស់សីហៈ ហើយក្លៀវក្លាប្រាសចាកការព្រឺរោមព្រឺស្បែក រមែង បន្លឺសីហនាទក្នុងទីទាំងពួង យ៉ាងណា សូម្បីសីហៈ គឺព្រះតថាគត ដល់ព្រម ដោយកម្លាំងរបស់ព្រះតថាគតទាំងឡាយ ហើយក្លៀវក្លាប្រាសចាកការព្រឺរោម ព្រឺស្បែក ទ្រង់បន្លឺសីហនាទដែលដល់ព្រមដោយការទូលំទូលាយ នៃព្រះ ទេសនា មានវិធីផ្សេងៗ ដោយន័យជាដើមថា រូប ដោយប្រការដូច្នេះ ក្នុង បរិស័ទ ៨ ដូច្នេះ ព្រោះហេតុនោះ ទើបត្រាស់ថា ទ្រង់បន្លឺសីហនាទក្នុង បរិស័ទទាំងឡាយ ដូច្នេះ ។ ក្នុងបទថា ព្រហ្មចក្កំ បវត្តេតិ នេះ បទថា ព្រហ្មំ បានដល់ ប្រសើរ បំផុត គឺឧត្តមខ្ពង់ខ្ពស់ ។ សព្ទនៃ ចក្ក នេះ រមែងប្រាកដក្នុងសម្បត្តិ លក្ខណៈ អង្គនៃរថ ឥរិយាបថ ទាន រតនៈ និងក្នុងចក្រទាំងឡាយ មានធម្មចក្រជាដើម លោក បំណងយកក្នុងធម្មចក្រនេះ ឯធម្មចក្រនោះ ចែកចេញជា ២ យ៉ាង ។ ពិតហើយ ចក្ក សព្ទនេះ រមែងប្រាកដក្នុងសម្បត្តិ ក្នុងប្រយោគទាំងឡាយថា ចត្តារីមានិ ភិក្ខវេ ចក្កានិ យេហិ សមន្នាគតានំ ទេវមនុស្សានំ ម្នាលភិក្ខុទាំងឡាយ ចក្រនេះមាន ៤ យ៉ាង ចក្រនេះតែងប្រព្រឹត្តទៅដល់ពួក ទេវតា និងមនុស្សដែលប្រកបព្រម ចក្រ ។ ក្នុងលក្ខណៈ ដូចក្នុង ប្រយោគជាដើមថា បទតលេសុ ចក្កានិ ជាតានិ ចក្រទាំងឡាយកើតមាន ត្រង់ផ្ទៃព្រះបាទានៃព្រះរាជកុមារនេះ ។ ក្នុងអង្គនៃរថ ក្នុងប្រយោគជាដើមថា ចក្កំវ វហតោ បទំ ដូចកង់រទេះវិលតាមដានជើងគោ ដែលកំពុងអូសទៅ ។ ក្នុងឥរិយាបថ ដូចក្នុងប្រយោគជាដើមថា ចតុចក្កំ នវទ្វារំ សរីរៈមានចក្រ ៤ មានទ្វារ ៩ ។ ក្នុងទាន ដូចក្នុងប្រយោគជាដើមថា ទទំ ភុញ្ជ ច មា ច បមាទោ ចក្កំ បវត្តយ សព្វបណីនំ សូមព្រ