អត្ថរបស់ ព្រហ្មចរិយ សព្ទ

ក្បាលទី 14 · ទំព័រ 131

គប្បីជាព្រះពុទ្ធដូច្នេះ ។ ម្យ៉ាងទៀត សុនក្ខត្តនេះ ជ្រះថ្លាក្នុងការធ្វើទុក្ករកិរិយា ការដែលសុនក្ខត្តជាបុគ្គលជ្រះថ្លានោះ គប្បីជ្រាបដោយន័យដែលមកហើយ ក្នុងបាដិកសូត្រ មានពាក្យថា ឯសុនក្ខត្តលិច្ឆវីបុត្រ បានឃើញអចេលកោរក្ខិតិយៈសមាទានកុក្កុរវត្ត ដើរវារជើង ៤ កំពុងយកមាត់ត្របាក់ស៊ី យក មាត់ស៊ីនូវភក្សាហារ ដែលគេចាក់ចោលលើផែនដី ។ លុះសុនក្ខត្តលិច្ឆវីបុត្រ នោះបានឃើញហើយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អើហ្ន៎ សមណៈជាព្រះអរហន្ត ល្អពេកណាស់ ដើរវារជើង ៤ យកមាត់ត្របាក់ស៊ី យកមាត់ស៊ីនូវ ភក្សាហារ ដែលគេចាក់ចោលលើផែនដី ដូច្នេះជាដើម ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងថា សុនក្ខត្តជ្រះថ្លាក្នុង ទុក្ករកិរិយា តថាគតតាំងនៅក្នុងអត្តភាពមួយ បានធ្វើទុក្ករកិរិយាដែលប្រកបដោយ អង្គ ៤ ហើយ សុនក្ខត្តនេះ កាលជ្រះថ្លាក្នុងការធ្វើទុក្ករកិរិយា ក៏គួរ ជ្រះថ្លាក្នុងតថាគត សុនក្ខត្តមិនមានការជ្រះថ្លាក្នុងតថាគតនោះឡើយ ដូច្នេះ ទ្រង់បានប្រារព្ធទេសនានេះ ។ ទានក្តី វេយ្យាវច្ចៈក្តី សិក្ខាបទក្តី ព្រហ្មវិហារក្តី ទេសនាក្តី មេថុនវិរតិក្តី សទារសន្តោសក្តី វីរិយៈក្តី ឧបោសថក្តី អរិយមគ្គ ក្តី សាសនាទាំងមូលក្តី អជ្ឈាសយៈក្តី ហៅថា ព្រហ្មចរិយៈក្នុងទីនេះ ។ ទាន លោកហៅថា ព្រហ្មចរិយៈ ក្នុងបុណ្ណកជាតក ( វិធូរជាតក ) ថា អ្វីជាវត្តរបស់ព្រះអង្គ អ្វីព្រហ្មចរិយៈរបស់ព្រះអង្គ បពិត្រនាគ ឫទ្ធិ សេចក្តីរុងរឿង កម្លាំងកាយ សេចក្តីព្យាយាម និងការកើត ( ក្នុងភពនាគ ) ទាំងវិមានធំរបស់ព្រះអង្គនេះ នេះជាផលនៃកម្មដែលព្រះអង្គសន្សំល្អហើយ