មហាទុក្ខក្ខន្ធសូត្រទី ៣

ក្បាលទី 14 · ទំព័រ 156

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតវន របស់អនាបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រា នោះឯង ភិក្ខុទាំងឡាយច្រើនរូប ស្លៀកស្បង់ប្រដាប់បាត្រ និងចីវរ ហើយ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាតក្នុងពេលព្រឹកព្រហាម ។ លំដាប់ នោះ ភិក្ខុទាំងនោះបានគិតគ្នាយាងនេះថា ការត្រាច់ទៅបិណ្ឌបាតក្នុងក្រុង សាវត្ថី ( នេះ ) ក៏នៅព្រឹកពេកណាស់ បើដូច្នេះ គួរតែពួកយើងឆៀងចូលទៅ ឯអារាមរបស់ពួកបរិព្វាជកអន្យតិរ្ថិយសិន ។ គ្រានោះឯង ភិក្ខុទាំងនោះ ក៏ចូលទៅឯអារាមរបស់បរិព្វាជកអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ពោល ពាក្យរាក់ទាក់សំណេះសំណាលទៅរកពួកបរិព្វាជកអន្យតិរ្ថិយនោះ លុះបញ្ចប់ ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ លុះភិក្ខុទាំងនោះអង្គុយក្នុងទីដ៏សមគួរហើយ ទើបពួកបរិព្វាជកអន្យតិរ្ថិយបាន ពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម បញ្ញត្តការកំណត់ ដឹងនូវកាមារម្មណ៍ទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ ដឹងនូវកាមារម្មណ៍ទាំងឡាយដែរ ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណ គោតមបញ្ញត្តការកំណត់ដឹងនូវរូបារម្មណ៍ទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ដឹងនូវរូបារម្មណ៍ទាំងឡាយដែរ ។ ម្នាលអាវុសោ ទាំងឡាយ ព្រះសមណគោតម តែងបញ្ញត្តការកំណត់ដឹងនូវវេទនាទាំងឡាយ ចំណែកខាងពួកយើងក៏បញ្ញត្តការកំណត់ដឹងនូវវេទនាទាំងឡាយដែរ ។ ម្នាល អាវុសោទាំងឡាយ ចុះក្នុងការបញ្ញត្តិនេះ ( បើប្រៀបធៀប ) នូវធម៌ទេសនា ដោយធម៌ទេសនា ឬ ( ប្រៀបោធៀបោ ) នូវពាក្យប្រៀនប្រដៅ ដោយពាក្យប្រៀន ប្រដៅរបស់ព្រះសមណគោតមក្តី របស់ពួកយើង តើណាមានសេចក្តី វិសេសជាងណា មានអធិប្បាយ