អដ្ឋកថា មហាទុក្ខក្ខន្ធសូត្រទី ៣
មហាទុក្ខក្ខន្ធសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបាន ស្តាប់មកហើយ ដូច្នេះ ។ ក្នុងមហាទុក្ខក្ខន្ធសូត្រនោះ ក្នុងវិនយបរិយាយ ជន ៣ នាក់ ហៅថា សម្ពហុលា ច្រើនជាងនោះ ហៅថា សង្ឃ ។ ក្នុងសុត្តន្តបរិយាយ ជន ៣ នាក់ គង់ជា ៣ នាក់នោះឯង ។ លើសជាង ៣ នោះ ហៅថា សម្ពហុលា ។ គប្បីជ្រាបសម្ពហុលា ដោយសុត្តន្តបរិយាយក្នុងសូត្រនេះ ។ បទថា បិណ្ឌាយ បវិសឹសុ បានដល់ ចូលទៅហើយ ។ ភិក្ខុទាំងនោះ មិនបានចូលទៅហើយ ដោយគិតថា ព្រោះអញនឹងចូលទៅ តែកាលចេញមក ទើបពោលថា បវិសឹសុ ។ សេចក្តីនេះដូចម្តេច ដូចបុរសអ្នកចេញទៅថា អញនឹងទៅកាន់ ស្រុក សូម្បីមិនដល់ស្រុកនោះ កាលគេពោលថា បុរសឈ្មោះនេះទៅ ណា ក៏ហៅថា ទៅកាន់ស្រុកហើយ យ៉ាងណា ភិក្ខុទាំងឡាយក៏ដូច្នោះ ។ បទថា បរិព្វាជកានំ អារាមោ សេចក្តីថា មានអារាមរបស់ពួកអន្យតិរ្ថិយ បរិព្វាជក ក្នុងទីមិនឆ្ងាយអំពីវត្តជេតពន សំដៅដល់អារាមនោះ ទើបពោល យ៉ាងនោះ ។ បទថា សមណោអាវុសោ សេចក្តីថា នែអ្នកមានអាយុ ព្រះសមណ គោតម ជាសាស្តារបស់ពួកលោក ។ បទថា កាមានំ បរិញ្ញំ សេចក្តីថា ព្រះសមណគោតមទ្រង់បញ្ញត្តការលះ គឺការឈានកន្លងកាមទាំងឡាយ ក្នុងរូប វេទនាជាដើមក៏ន័យនេះដូចគ្នា ។ ក្នុងសេចក្តីនោះ ពួកតិរ្ថិយ ដឹងលទ្ធិរបស់ខ្លួន គប្បីបញ្ញត្តការដឹងដោយជុំវិញនូវកាមទាំងឡាយ កាល ពោលដល់បឋមជ្ឈាន គប្បីបញ្ញត្តការដឹងដោយជុំវិញនូវរូបទាំងឡាយ កាល ពោលដល់អរូបភព គប្បីបញ្ញត្តការដឹងដោយជុំវិញនូវវេទនា កាលពោលដល់ អសញ្ញីភព ក៏គប្បីបញ្ញត្តការដឹងដោយជុំវិញនូវវេទនាទាំងឡាយ ។ តែតិរ្ថិយ ទាំងនោះរមែងមិនដឹងថា នេះបឋមជ្ឈាន នេះរូបភព នេះអរូបភព កាលមិន អាចបញ្ញត្ត ទើបពោលថា ពួកយើងនឹងបញ្ញត្ត ពួកយើងនឹងបញ្ញត្តត