អត្ថរបស់ គុណ សព្ទ

ក្បាលទី 14 · ទំព័រ 178

ដែលមិនមែនជាតថាគតក្តី ស្តាប់អំពីនេះហើយ គប្បីត្រេកអរ គឺគប្បីពេញចិត្ត ឈ្មោះថា ការត្រេកអរដោយប្រការដទៃមិនមាន ។ ឥឡូវនេះ ព្រះមានព្រះភាគ កាលទ្រង់សម្តែងការញ៉ាំងចិត្ត ឲ្យត្រេកអរ ដោយការព្យាករណ៍ទាំងនោះរបស់ព្រះអង្គ ទើបត្រាស់ថា កោ ច ភិក្ខវេ ដូច្នេះជាដើម ។ បទថា កាមគុណា សេចក្តីថា ឈ្មោះថា កាម ព្រោះអត្ថថា ដែលបុគ្គលគប្បីត្រេកអរ ឈ្មោះថា គុណ ព្រោះអត្ថថា ស្រទាប់ ឬជាន់ ១ គ្រា ជំនាន់ ១ អានិសង្ស ១ ចំណង ១ ប្រើក្នុងអត្ថថា ស្រទាប់ ឬជាន់ ដូចក្នុងប្រយោគជាដើមថា អនុជានាមិ ភិក្ខវេ តិចីវរំ ទ្វិគុណំ សង្ឃាដឹ ឯកច្ចិយំ ឧត្តរាសង្គំ ឯកច្ចិយំ អន្តរវាសកំ ម្នាលភិក្ខុ ទាំងឡាយ តថាគតអនុញ្ញាតចីវរ ៣ គឺ សង្ឃាដី ២ ជាន់ ឧត្តរាសង្គ ( ចីពរ ) ១ ជាន់ ស្បង់ ១ ជាន់ ដូច្នេះ ។ ប្រើក្នុងអត្ថថា គ្រា ជំនាន់ ដូចក្នុងប្រយោគជាដើមថា អច្ចេន្តិកាលា តរយន្តិ រត្តិយោ វយោគុណា អនុបព្វំ ជហន្តិ កាលទាំងឡាយតែងកន្លងផុតទៅ រាត្រីទាំងឡាយ តែងឆ្លង ហួសទៅ ជំនាន់នៃវ័យទាំងឡាយ តែងលះបង់នូវលំដាប់ ។ ប្រើក្នុងអត្ថថា អានិសង្ស ដូចក្នុងប្រយោគជាដើមថា សតគុណា ទក្ខិណា បដិកង្ខិតព្វា ទក្ខិណាមានគុណ ១០០ ដែលបុគ្គលត្រូវបាន ( ព្រោះឲ្យទានចំពោះសត្វ តិរច្ឆាន ) ។ ប្រើក្នុងអត្ថថា ចំណង ដូចក្នុងប្រយោគជាដើមថា អន្តំ អន្តគុណំ ពោះវេនោធំ ពោះវេនោតូច និងប្រយោគមួយទៀតថា កយិរា មាលាគុណ្បេ ។ ពហូ មាលាការចេះធ្វើសំណុំនៃកម្រងផ្កាអំពីគំនរនៃផ្កាឲ្យច្រើនបាន ។ ក្នុង បទនេះ លោកបំណងយកអត្ថថា ចំណង នោះតែម្យ៉ាង ព្រោះដូច្នោះ ទើប លោកពោលថា ឈ្មោះថា គុណ ព្រោះអត្ថថា ចំណង ដូច្នេះ ។ បទថា ចក្ខុវិញ្ញេយ្យា សេចក្តីថា គប្បីឃើញដោយ