ចូឡទុក្ខក្ខន្ធសូត្រទី ៤
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលពស្តុ ក្នុងសក្កជនបទ ។ លំដាប់នោះឯង សក្យរាជទ្រង់ព្រះនាមមហានាម ក៏ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុង ទីដ៏សមគួរ ។ លុះមហានាមសក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាប ទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គបានដឹង ច្បាស់នូវធម៌ដែលព្រះមានព្រភាគ ទ្រង់សម្តែងអស់កាលជាយូរហើយយ៉ាង នេះថា លោភៈជាគ្រឿងសៅហ្មងរបស់ចិត្ត ទោសៈជាគ្រឿងសៅហ្មងរបស់ ចិត្ត មោហៈជាគ្រឿងសៅហ្មងរបស់ចិត្ត ប៉ុន្តែ ជួនកាល ធម៌ គឺលោភៈគ្រប សង្កត់ចិត្តរបស់ខ្ញុំព្រះអង្គខ្លះ ជួនកាល ធម៌ គឺទោសៈគ្របសង្កត់ចិត្តរបស់ខ្ញុំ ព្រះអង្គខ្លះ ជួនកាល ធម៌ គឺ មោហៈ គ្របសង្កត់ចិត្តរបស់ខ្ញុំព្រះអង្គខ្លះ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ ទើបមានសេចក្តីត្រិះរិះយ៉ាងនេះថា ចុះធម៌អ្វីហ្ន៎ នៅខាងក្នុងសន្តានដែលអាត្មាអញមិនទាន់លះបង់អស់ បានជា ជួនកាល ធម៌ គឺលោភៈគ្របសង្កត់ចិត្តរបស់អាត្មាអញខ្លះ ជួនកាល ធម៌ គឺទោសៈគ្របសង្កត់ចិត្តរបស់អាត្មាអញខ្លះ ជួនកាល ធម៌ គឺមោហៈគ្រប សង្កត់ចិត្តរបស់អាត្មាអញខ្លះ ។ ព្រះមានព្រះភាគត្រាស់ថា ថ្វាយព្រះពរមហានាម ធម៌ គឺ លោភៈ ទោសៈ មោហៈ ក្នុងសន្តាននោះឯង ដែលមហាបពិត្រមិនទាន់លះបង់ អស់ បានជាជួនកាល ធម៌ គឺលោភៈគ្របសង្កត់ចិត្តរបស់មហាបពិត្រខ្លះ ជួនកាល ធម៌ គឺទោសៈគ្របសង្កត់ចិត្តរបស់មហាបពិត្រខ្លះ ជួនកាល ធម៌ គឺមោហៈគ្របសង្កត់ចិត្តរបស់មហាបពិត្រខ្លះ ។ បពិត្រមហានាម បើធម៌ក្នុង សន្តាននោះ មហាបពិត្របានលះបង់អស់ហើយ ។