អនុមានសូត្រទី ៥

ក្បាលទី 14 · ទំព័រ 214

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមហាមោគ្គល្លាន ដ៏មានអាយុ នៅក្នុងភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់ពួកសត្វម្រឹគ ជិត ក្រុងសុំសុមារគិរៈ ក្នុងភគ្គជនបទ ។ លំដាប់នោះឯង ព្រះមហាមោគ្គល្លានដ៏ មានអាយុ ហៅភិក្ខុទាំងឡាយដែលនៅក្នុងទីនោះឯងថា ម្នាលអាវុសោ ទាំងឡាយ ដ៏មានអាយុ ។ ភិក្ខុទាំងនោះ បានទទួលតបពាក្យព្រះមហា មោគ្គល្លានដ៏មានអាយុថា ព្រះករុណា ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បើភិក្ខុបវារណាថា សូមលោកដ៏មានអាយុទាំងឡាយប្រៀនប្រដៅខ្ញុំចុះ ខ្ញុំជាបុគ្គលដែលលោកដ៏មានអាយុទាំងឡាយគួរស្តីថា បានដូច្នេះ តែភិក្ខុនោះទៅជាអ្នកដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ ជាអ្នកមិនកាន់យកនូវពាក្យ ប្រដៅដោយចំណែកខាងស្តាំ កាលបើដូច្នេះ សព្រហ្មចារីបុគ្គលទាំងឡាយ តែងសម្គាល់នូវភិក្ខុនោះថា ជាអ្នកមិនគួរស្តីថាផង សម្គាល់ថា មិនគួរប្រៀន ប្រដៅផង សម្គាល់ថា មិនគួរដល់នូវសេចក្តីស្និទ្ធស្នាលក្នុងបុគ្គលនោះផង ។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ តើដូចម្តេចខ្លះ ។ ម្នាលអាវុសោទាំងឡាយ ( ធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រនោះ មាន ១៦ យ៉ាង គឺ ) ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុង អំណាចនៃសេចក្តីប្រាថ្នាលាមក ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុជា អ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាចនៃសេចក្តីប្រាថ្នាលាមក នេះ ឯងជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ ១ ។ ម្នាលអាវុសោទាំងឡាយ មួយ ទៀត ភិក្ខុជាអ្នកលើកខ្លួនឯងបន្តុះបង្អាប់អ្នកដទៃ ម្នាលអាវុសោទាំងឡាយត្រ ង់ដែលភិក្ខុជាអ្នកលើកខ្លួនឯង បន្តុ