អដ្ឋកថា អនុមានសូត្រទី ៥

ក្បាលទី 14 · ទំព័រ 237

អនុមានសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបានស្តាប់ មកយ៉ាងនេះ ។ បណ្តាបទទាំងនោះ បទថា ភគ្គេសុ បានដល់ ជនបទមានឈ្មោះយ៉ាង នោះ ។ អត្ថនៃពាក្យគប្បីជ្រាបដោយទំនង ដែលពោលហើយក្នុងទីនេះ ។ បទថា សុំសុមារគិរេ បានដល់ ក្នុងនគរមានឈ្មោះយ៉ាងនោះ ។ បានឮថា ក្នុងថ្ងៃដែលកំណត់ទីលានសាងនគរនោះ ក្រពើក្នុងស្រះដែលមិនឆ្ងាយអំពីទីនោះ បានស្រែកថ្ងួចជាសំឡេង គិរៈ គិរៈ កាលសាងនគរនោះស្រេចហើយ ទើបមហាជនតាំងឈ្មោះនគរនោះថា សុំសុមារគិរៈ ។ បទថា ភេសកឡាវនេ បានដល់ ក្នុងព្រៃដែលមានឈ្មោះថា ភេសកឡា ។ បាលីថា ភេសកវន ដូច្នេះក៏មាន ។ បទថា មិគទាយេ សេចក្តីថា ព្រៃនោះបានកើត ក្នុងទីជាទីឲ្យអភ័យដល់ម្រឹគ និងបក្សីទាំងឡាយ ព្រោះដូច្នោះ ទើបហៅថា មិគទាយ ។ បទថា បវារេតិ បានដល់ រមែងប្រាថ្នា ។ បទថា វទន្តុ សេចក្តីថា ចូរស្តីប្រដៅ គឺចូរឲ្យឱវាទ ចូរប្រៀនប្រដៅ ដោយអំណាចនៃ ឱវាទ និងអនុសាសនី ។ បទថា វចនីយោម្ញិ សេចក្តីថា ខ្ញុំដែលលោកគប្បី ស្តីថា គឺគប្បីប្រៀនប្រដៅ គប្បីឲ្យឱវាទ ។ បទថា សោ ច ហោតិ ទុព្វចោ សេចក្តីថា ភិក្ខុនោះ ជាអ្នកប្រដៅក្រ គឺទូន្មានហើយមិនអត់ធន់ ។ បទថា ទោវចស្សករណេហិ សេចក្តីថា ដោយធម៌ ១៦ ប្រការ ដែលមកហើយ ខាងមុខ ដែលជាធម៌ធ្វើឲ្យជាអ្នកប្រដៅក្រ ។ បទថា អប្បទក្ខិណគ្គាហី អនុសាសនឹ សេចក្តីថា ភិក្ខុណា កាលត្រូវទូន្មាន ទើបពោលថា លោក ទាំងឡាយទូន្មានខ្ញុំ ព្រោះហេតុអ្វី ខ្ញុំរមែងដឹងវត្ថុដែលគួរ និងមិនគួរ ទោស និងមិនមែនទោស ប្រយោជន៍ និងមិនមែនប្រយោជន៍របស់ខ្លួន ភិក្ខុនេះឈ្មោះ ថា មិនទទួលពាក្យប្រៀនប្រដៅដោយខាងស្តាំ រមែងទទួលដោយខាងឆ្វេង ព្រោះហេតុនោះ ទើបហៅថា មិនទទួលពាក្យប្រៀនប្រដៅដោយគោរព ។