អដ្ឋកថា វនបត្ថសូត្រទី ៧

ក្បាលទី 14 · ទំព័រ 271

វនបត្ថបរិយាយសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបាន ស្តាប់មកដូច្នេះ ។ បទថា វនបត្ថបរិយាយំ បានដល់ ហេតុនៃការនៅក្នុងព្រៃជ្រៅ ឬការ សម្តែងការនៅក្នុងព្រៃជ្រៅ ។ បទថា វនបត្ថំ ឧបនិស្សាយ វិហរតិ សេចក្តីថា ភិក្ខុ អាស្រ័យសេនាសនៈក្នុងដងព្រៃ ដែលផុតចាកវត្ថុចោមរោមរបស់មនុស្ស ហើយប្រព្រឹត្តសមណធម៌ ។ ក្នុងបទថា អនុបដ្ឋិតា ជាដើម មានអធិប្បាយ ថា កាលលោកចូលទៅអាស្រ័យព្រៃជ្រៅនោះ សតិដែលមិនទាន់ប្រាកដក្នុង កាលមុន ក៏មិនប្រាកដ ចិត្តដែលមិនដែលតាំងមាំក្នុងកាលមុន ក៏មិនតាំងមាំ អាសវៈទាំងឡាយដែលមិនទាន់អស់ទៅក្នុងកាលមុន ក៏មិនដល់នូវការអស់ ទៅ ភិក្ខុនោះ មិនបានសម្រេចអរហត្ត ពោល គឺមានឱកាសទូលាយចាក យោគៈដ៏ខ្ពស់ ដែលមិនបានសម្រេចក្នុងកាលមុន ។ បទថា ជីវិតបរិក្ខារា គឺគ្រឿងបម្រុងជីវិត ។ បទថា សមុទានេតព្វា បានដល់ គប្បីនាំមកព្រម ។ បទថា កសិរេន សមុទាគច្ឆន្តិ គឺកើតឡើងដោយលំបាក ។ បទថា រត្តិភាគំ វា ទិវសភាគំ វា បានដល់ ក្នុងចំណែកពេលយប់ ឬក្នុងចំណែក ពេលថ្ងៃ ។ ក្នុងទីនោះ ភិក្ខុពិចារណានៅក្នុងចំណែកពេលយប់ ដឹងហើយ គួរចៀសចេញទៅក្នុងរាត្រីនោះឯង កាលផ្លូវរារាំងដោយសត្វសាហាវជាដើម ក្នុងពេលរាត្រីមាន គួររង់ចាំអរុណរះឡើង ដឹងក្នុងចំណែកពេលថ្ងៃ គួរចៀស ទៅក្នុងចំណែកពេលថ្ងៃនោះឯង កាលបើផ្លូវមានឧបសគ្គក្នុងពេលថ្ងៃ គួររង់ចាំ ព្រះអាទិត្យលិច ។ បទថា សង្ខាបិ សេចក្តីថា ដឹងភាពដែលសមណធម៌មិន សម្រេចយ៉ាងនេះ ។ បទថា អនន្តរវារេ បន សង្ខាបិ សេចក្តីថា ដឹងភាព ដែលសមណធម៌សម្រេចយ៉ាងនេះ ។