មធុបិណ្ឌិកសូត្រទី ៨

ក្បាលទី 14 · ទំព័រ 273

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាម ទៀបក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយ ចូលកាន់ក្រុងកបិលវត្ថុ ដើម្បីបិណ្ឌបាត ។ កាលព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅបិណ្ឌបាត ក្នុងក្រុងកបិលវត្ថុ លុះត្រឡប់មកអំពីបិណ្ឌបាត ក្នុង វេលាក្រោយភត្ត ទ្រង់ស្តេចសំដៅទៅកាន់ព្រៃមហាវ័ន លុះដល់ហើយ ក៏ ស្តេចចូលទៅកាន់ព្រៃមហាវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ ទើបគង់នៅក្នុង វេលាថ្ងៃ ទៀបគល់ព្នៅសាវ ។ មានសក្យៈមួយរូបឈ្មោះទណ្ឌបាណិ ដើរ ទៅដើរមកឲ្យស្រួលជើង ក៏ដើរសំដៅទៅព្រៃមហាវ័ន លុះទៅដល់ហើយក៏ ចូលទៅកាន់ព្រៃមហាវ័ន ហើយសំដៅទៅរកព្រះមានព្រះភាគ ដែលគង់ទៀប គល់ព្នៅសាវនោះ លុះចូលទៅដល់ហើយក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យ គួររពឫកហើយ ក៏ច្រត់ចុះនូវដំបងឈរ ( ស្ទប់ចង្កា ) នៅក្នុងទីដ៏សមគួរ ។ លុះទណ្ឌបាណិសក្យៈឈរនៅក្នុងទីសមគួរហើយ បានពោលពាក្យនេះនឹង ព្រះមានព្រះភាគថា សមណៈអ្នកប្រកាន់នូវទិដ្ឋិដូចម្តេច តែងពោលនូវទិដ្ឋិ ដូចម្តេច ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលអាវុសោ ក្នុងលោក ( នេះ ) ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វព្រម ទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មាន បុគ្គលអ្នកប្រកាន់ទិដ្ឋិយ៉ាងណា ដែលមិនមានជម្លោះ ទាស់ទែងដោយបុគ្គល ណាមួយក្នុលោក មួយទៀត កិលេសសញ្ញាទាំងឡាយ មិនបានជាប់តាម នូវខីណាសវព្រាហ្មណ៍នោះ ដែលជាអ្នកប្រាសចាកកាមទាំងឡាយ មិនមាន សេចក្តីងឿងឆ្ងល់ ផ្តាច់បង់នូវសេចក្តីស្តាយក្រ