អដ្ឋកថា មធុបិណ្ឌិកសូត្រទី ៨

ក្បាលទី 14 · ទំព័រ 289

មធុបិណ្ឌិកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបាន ស្តាប់មកយ៉ាងនេះ ។ បណ្តាបទទាំងនោះ បទថា មហាវនំ បានដល់ ព្រៃដែលកើតឯង ដោយមិនមានអ្នកណាដាំ ជាប់គ្នាតែមួយជាមួយនឹងព្រៃហិមពាន្ត មិនដូចព្រៃ ដែលជាប់នឹងព្រៃដែលដាំហើយ និងមិនទាន់បានដាំក្នុងក្រុងវេសាលី ។ បទថា ទិវាវិហារាយ បានដល់ ដើម្បីប្រយោជន៍ដល់ការសម្រាកក្នុងពេល ថ្ងៃ ។ បទថា វេលុវលដ្ឋិកាយ បានដល់ ដើមព្នៅជំទង់ ។ បទថា ទណ្ឌបណី គឺទ្រង់កាន់ឈើច្រត់ ព្រោះជាអ្នកទុព្វលដោយជរាក៏មិនមែន ។ ទណ្ឌបាណិសក្យៈនេះនៅក្មេងនោះឯង តាំងនៅក្នុងបឋមវ័យ តែទ្រង់កាន់ ឈើច្រត់មាស ព្រោះមានចិត្តក្នុងឈើច្រត់ត្រាច់ទៅ ព្រោះដូច្នោះ ទើបហៅថា ទណ្ឌបណី ។ បទថា ជង្ឃាវិហារំ បានដល់ ដើរលេងដើម្បីបន្ទោបង់ការ នឿយហត់របស់ស្មង ។ បទថា អនុចង្កមមានោ គឺកំពុងយាងមើលខាង នោះខាងនេះ ដើម្បីប្រយោជន៍ដល់ការក្រសាលឧទ្យាន ក្រសាលព្រៃ និង ក្រសាលភ្នំជាដើម ។ បានឮថា ទណ្ឌបាណិសក្យៈនោះ កាលយាងចេញទៅ ក៏ទ្រង់ចេញក្នុងពេលខ្លះបុណ្ណោះ ត្រាច់ទៅ ។ បទថា ទណ្ឌមោលុព្ភា សេចក្តីថា ទ្រង់គ្រវីឈើច្រត់ គឺដាក់ឈើច្រត់ទៅខាងមុខ ដូចក្មេងឃ្វាលគោ ដាក់ព្រះហស្តលើចុងឈើច្រត់ ទ្រង់ដាក់ព្រះហនុ ( ចង្កា ) លើខ្នងព្រះហស្ត ហើយប្រថាប់ឈរ នាចំណែកម្ខាង ។ បទថា កឹវាទី បានដល់ ទ្រង់មាន វាទៈដូចម្តេច ។ បទថា កិមក្ខាយិ គឺត្រាស់ប្រាប់ដូចម្តេច ។ ព្រះរាជានេះ ទ្រង់មិនថ្វាយបង្គំព្រះមានព្រះភាគ ទ្រង់គ្រាន់តែធ្វើបដិសណ្ឋារៈបុណ្ណោះ ហើយទូលសួរបញ្ញា តែក៏ទូលសួរដោយមិនអើពើ ព្រោះជាអ្នកមិនមាន បំណងនឹងដឹង ។