អដ្ឋកថា ទ្វេធាវិតក្កសូត្រទី ៩
ទ្វេធាវិតក្កសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបានស្តាប់ មកយ៉ាងនេះ ។ ក្នុងបទទាំងនោះ បទថា ទ្វេធា កត្វា ទ្វេធា កត្វា សេចក្តីថា ធ្វើឲ្យជា ២ ភាគ ។ វិតក្កដែលប្រកបដោយកាម ឈ្មោះថា កាមវិតក្ក ។ វិតក្កដែលប្រកបដោយការប្រទូស្ត ឈ្មោះថា ព្យាបទវិតក្ក ។ វិតក្កដែលប្រកបដោយការបៀតបៀន ឈ្មោះថា វិហិង្សាវិតក្ក ។ បទថា ឯកំ ភាគំ សេចក្តីថា វិតក្កទាំងអស់នេះ ទាំងខាងក្នុង និងខាងក្រៅ គ្រោត គ្រាត ឬល្អិត ក៏ជាចំណែកនៃអកុសលនោះឯង ព្រោះដូច្នោះ ទើបតថាគត ធ្វើកាមវិតក្ក ព្យាបាទវិតក្ក និងវិហិង្សាវិតក្កទាំង ៣ ឲ្យជាចំណែកទី ១ ។ វិតក្កដែលរលាស់ចេញចាកកាមទាំងឡាយ ហើយប្រកបព្រមដោយនេក្ខម្មៈ ឈ្មោះថា នេក្ខម្មវិតក្កៈ ។ នេក្ខម្មវិតក្កនោះ រមែងគួរដល់បឋមជ្ឈាន ។ វិតក្កៈ ដែលប្រកបព្រមដោយការមិនបំណងអាក្រក់ ឈ្មោះថា អព្យាបទវិតក្ក ។ អព្យាបាទវិតក្កនោះ រមែងគួរតាំងអំពីមេត្តាបុព្វភាគ រហូតដល់បឋមជ្ឈាន ។ វិតក្កដែលប្រកបព្រមដោយការមិនបៀតបៀន ឈ្មោះថា អវិហិង្សាវិតក្ក ។ អវិហិង្សាវិតក្កនោះ រមែងគួរតាំងអំពីករុណាបុព្វភាគ រហូតដល់បឋមជ្ឈាន ។ បទថា ទុតិយភាគំ សេចក្តីថា លោកសម្តែងកាលវេលាក្នុងការសង្កត់វិតក្កៈ របស់ព្រះពោធិសត្វ ដោយបទនេះថា វិតក្កទាំងអស់នេះ ជាចំណែកកុសល ទាំងនោះ ព្រោះដូច្នោះ ទើបតថាគតធ្វើឲ្យជាចំណែកទី ២ ។ កាលព្រះ ពោធិសត្វទ្រង់ផ្តើមប្រារព្ធព្យាយាមអស់ ៦ ឆ្នាំ វិតក្កទាំងឡាយ មាននេក្ខម្មវិតក្កជាដើម បានប្រព្រឹត្តទៅហើយ ដូចជំនន់ទឹកធំពេញច្រាំង ដូច្នោះ វិតក្កៈ ទាំងឡាយ មានកាមវិតក្កៈជាដើម កើតឡើងរហ័ស ព្រោះការភ្លេចស្មារតី កាត់វារៈនៃកុសល ក្លាយជាវារៈស្ទុះទៅនៃអកុសល តាំងនៅ បន្ទាប់អ