វិតក្កសណ្ឋានសូត្រទី ១០
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេនពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុ ទាំងឡាយ ។ ភិក្ខុទាំងនោះក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គ ដ៏ចម្រើន ។ ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ប្រកបរឿយៗ នូវអធិចិត្ត គឺសមាបត្តិ ៨ ហើយគប្បីធ្វើទុកក្នុងចិត្តនូវហេតុ ទាំង ៥ ប្រការសព្វៗ កាល ។ ហេតុទាំង ៥ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អាស្រ័យនូវហេតុណា ធ្វើទុកក្នុងចិត្តនូវហេតុ ណា អកុសលវិតក្កដ៏លាមកទាំងឡាយ ដែលប្រកបដោយឆន្ទៈ គឺលោភៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ តែងកើតឡើងដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះគប្បីចេញចាកហេតុនោះ ហើយធ្វើទុកក្នុងចិត្ត នូវហេតុដទៃ ដែលប្រកបដោយកុសលវិតក្កវិញ កាលបើភិក្ខុនោះចេញចាក ហេតុនោះ ហើយធ្វើទុកក្នុងចិត្តនូវហេតុដទៃ ដែលប្រកបដោយកុសលវិតក្កៈ អកុសលវិតក្កដ៏លាមកទាំងឡាយណា ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយ ទោសៈខ្លះ ប្រកបដោយមោហៈខ្លះ អកុសលវិតក្កទាំងនោះនឹងសាបសូន្យ ទៅ នឹងដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវអកុ- សល់វិតក្កទាំងនោះបានហើយ ទើបចិត្តខាងក្នុងក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន ជាចិត្តមានអារម្មណ៍តែមួយ ជាចិត្តនឹងនៅក្នុងអារម្មណ៍ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាជាងឈើ ឬកូនសិស្សជាងឈើដែលប្រសប់ គប្បីវាយបញ្ជូន នាំចេញ ដកចេញ នូវកន្លាស់ធំដោយកន្លាស់តូចដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យហេតុណា ធ្វើទុកក្នុងចិត្តនូវហេតុណា អកុសលវិតក្