អដ្ឋកថា វិតក្កសណ្ឋានសូត្រទី ១០

ក្បាលទី 14 · ទំព័រ 339

វិតក្កសណ្ឋានសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ខ្ញុំបាន ស្តាប់មកយ៉ាងនេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា អធិចិត្តមនុយុត្តេន សេចក្តីថា ចិត្តដែលកើតឡើងដោយកុសលកម្មបថ ១០ យ៉ាង ជាចិត្តបុណ្ណោះ ចិត្តក្នុង សមាបត្តិ ៨ មានវិបស្សនាជាបាទ ជាចិត្តក្រៃលែងជាងចិត្តនោះ ព្រោះ ដូច្នោះ ទើបព្រះមានព្រះភាគត្រាស់ហៅចិត្តនោះថា អធិចិត្ត ។ បទថា អនុយុត្តេន បានដល់ ព្យាយាមប្រកបអធិចិត្តនោះ អធិប្បាយ ថា ប្រកបហើយ ខ្វល់ខ្វាយហើយក្នុងអធិចិត្ត ។ ក្នុងសេចក្តីនោះ ភិក្ខុត្រាច់ ទៅបិណ្ឌបាតក្នុងវេលាបុរេភត្ត ត្រឡប់ពីបិណ្ឌបាតក្នុងវេលាបច្ឆាភត្ត ហើយ កាន់យកសំពត់នីសីទនៈចេញទៅ ដោយគិតថា អញនឹងធ្វើសមណធម៌ត្រង់ គល់ឈើនោះក្តី ត្រង់ដងព្រៃ ត្រង់ជើងភ្នំក្តី ត្រង់ញកភ្នំក្តី ដូច្នេះ ។ ហើយក៏ នាំស្មៅ ស្លឹកឈើ ចេញអំពីទីសម្រាប់ប្រកបអធិចិត្ត កាលលាងដៃ និងជើង ហើយ ក៏មកអង្គុយពត់ភ្នែន កាន់យកមូលកម្មដ្ឋាន ប្រកបរឿយៗ នូវ អធិចិត្តនោះឯង ។ បទថា និមិត្ត បានដល់ ការណ៍ គឺហេតុ ។ បទថា កលេនកាលំ បានដល់ តាមសម័យដែលសមគួរ ។ សួរថា ធម្មតាកម្មដ្ឋាននោះ ព្រះយោគីមិនបានបោះបង់ត្រឹមតែមួយសន្ទុះ គឺមនសិការជាប់តគ្នាទៅ មិនមែនឬ ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគ ត្រាស់ថា តាមកាលវេលាដ៏សមគួរ ដូច្នេះ ។ ឆ្លើយថា ព្រោះព្រះបាលីចែកកម្មដ្ឋានទុក ៣៨ ក្នុងកម្មដ្ឋានទាំងនោះ ភិក្ខុ ដែលអង្គុយបដិបត្តិកម្មដ្ឋាន ចាប់តាំងអំពីឧបក្កិលេសណាមួយ មិនទាន់បាន កើតឡើង កិច្ចដែលត្រូវមនសិការដោយនិមិត្តដទៃៗ មិនមាន តែកាល កិលេសកើតឡើង លោកក៏គប្បីកាន់យកនិមិត្តទាំងឡាយ នាំកិលេសដែល កើតឡើងក្នុងចិត្តចេញទៅ ព្រះមានព្រះភាគ ទ្រង់ឃើញហេតុនោះ ទើប ត្