អំពីមនសិការនិមិត្តដទៃៗ
ៗ បទថា អញ្ញំ និមិត្តំ មនសិកាតព្វំ កុសលូបសញ្ញិតំ ភិក្ខុនោះ គួរមនសិការនិមិត្តដទៃ ដែលប្រកបដោយកុសល បានដល់ គួរមនសិការ និមិត្តដែលអាស្រ័យកុសលដទៃ ដោយវៀរចាកអកុសលនិមិត្តនោះ ។ ក្នុងសេចក្តីនោះ ឈ្មោះថា និមិត្តដទៃ គឺកាលវិតក្កប្រកបដោយឆន្ទៈ កើតឡើងក្នុងសត្វទាំងឡាយ ការចម្រើនអសុភ ( អសុភសញ្ញា ) ឈ្មោះ ថា និមិត្តដទៃ កាលវិតក្កកើតឡើង ពេញចិត្តក្នុងសង្ខារទាំងឡាយ មានចីវរ ជាដើម មនសិការដល់ភាពជារបស់មិនទៀង គឺអនិច្ចសញ្ញា ឈ្មោះថា និមិត្ត ដទៃ ។ កាលវិតក្កប្រកបដោយទោសៈ ក្នុងសត្វទាំងឡាយកើតឡើង ការចម្រើន មេត្តា ឈ្មោះថា និមិត្តដទៃ ។ កាលវិតក្កក្នុងសង្ខារទាំងឡាយកើតឡើង មនសិការដល់ធាតុ ឈ្មោះថា និមិត្តដទៃ ។ កាលវិតក្កប្រកបដោយ មោហៈកើតឡើងក្នុងធម៌ណា ភិក្ខុអាស្រ័យធម៌ ៥ យ៉ាង ឈ្មោះថា និមិត្ត ដទៃ ។ អធិប្បាយថា កាលលោភៈកើតឡើងក្នុងសត្វទាំងឡាយ ដោយន័យ មានពាក្យថា ដៃ ឬជើងរបស់បុគ្គលនេះស្អាត ដូច្នេះជាដើម លោកក៏នាំមក ពិចារណាដោយអសុភ គឺវត្ថុដែលមិនស្អាតថា អ្នកត្រេកអរក្នុងអ្វី ក្នុងសក់ ទាំងឡាយឬ ក្នុងរោមទាំងឡាយឬ ។ បេ ។ ក្នុងទឹកមូត្រឬ ធម្មតាអត្តភាព នេះ ប្រកបឡើងដោយឆ្អឹង ៣០០ កំណាត់ ចងដោយសរសៃ ៩០០ បូក លាបដោយដុំសាច់ ៩០០ ខ្ចប់ដោយស្បែកស្រស់ ដែលការត្រេកអរពេញចិត្ត ក្នុងសម្បុរថ្ងៃបិទបាំងហើយ ម្យ៉ាងទៀត របស់មិនស្អាតទាំងឡាយ រមែង ហូរចេញពីមុខដំបៅទាំង ៩ និងរណ្តៅរោមប្រមាណ ៩៩០០០ រណ្តៅ មាន ក្លិនស្អុយ ពេញទៅដោយសាកសព ជាវត្ថុដែលគួរខ្ពើម ជារបស់បដិកូល ដែលផ្ទុកនូវវត្ថុបដិកូល ៣២ ប្រការ មិនមានវត្ថុដែលជាខ្លឹមសារ ឬវត្ថុដែល ប្រសើរក្នុងកាយនេះឡើយ កាលព្រះយោគីនាំការស្អាតចេញ ដោយអសុភ យ៉ាង