លះមោហ្វដោយធម៌ ៥
ធាតុ ដោយន័យជាដើមថា លោកក្រោធបុគ្គលណា ក្រោធបឋវីធាតុឬ ឬ ក្រោធអាបោធាតុជាដើម កាលមនិសការដល់ធាតុយ៉ាងនេះ លោករមែងលះ ទោសៈបាន ព្រោះហេតុនោះ ទើបការធ្វើមនសិការដល់ធាតុ ឈ្មោះថា និមិត្តដទៃ ។ កាលមោហៈកើតឡើងក្នុងធម៌ណា លោកអាស្រ័យធម៌ទាំង ៥ នេះ គឺ ការនៅរួមជាមួយអាចារ្យ ១ ការរៀនធម៌ គឺឧទ្ទេស ១ ការសាកសួរធម៌ ១ ការស្តាប់ធម៌តាមកាលដ៏គួរ ១ ការវិនិច្ឆ័យធម៌ដែលជាឋានៈ និងអឋានៈ ១ រមែងលះមោហៈបាន ព្រោះដូច្នោះ ភិក្ខុគួរអាស្រ័យធម៌ ៥ យ៉ាងនេះ ។ ព្រោះថា កាលលោកអាស្រ័យអាចារ្យដែលគួរដល់ការគោរព អាចារ្យរមែង ដាក់ទណ្ឌកម្មដល់លោក មានការដងទឹក ១០០ ក្អម ព្រោះមិនសួរដល់ការចូល ស្រុក ឬមិនធ្វើវត្តក្នុងកាលដែលគួរជាដើម ភិក្ខុនោះឈ្មោះថា ជាបុគ្គល ដែលអាចារ្យព្យាយាមតាក់តែងហើយ កាលបើដូច្នោះ លោកក៏រមែងលះ មោហៈក្នុងធម៌នោះបាន ។ កាលផ្តើមធម៌ គឺឧទ្ទេស អាចារ្យរមែងដាក់ទណ្ឌកម្មដល់លោកដែលមិន រៀនក្នុងវេលាដែលសមគួរ ឬស្វាធ្យាយមិនល្អ ឬមិនស្វាធ្យាយជាដើម លោក រមែងជាបុគ្គលដែលអាចារ្យព្យាយាមអប់រំហើយ ដូច្នេះ លោកក៏រមែងលះ មោហៈបាន ។ ភិក្ខុចូលទៅរកភិក្ខុដែលគួរគោរពហើយ សាកសួរថា បពិត្រលោកម្ចាស់ សេចក្តីនេះដូចម្តេច អត្ថរបស់ធម៌នេះដូចម្តេចជាដើម លោករមែងកម្ចាត់ការ សង្ស័យបាន ដោយអាការយ៉ាងនេះ លោករមែងលះមោហៈក្នុងធម៌នោះបាន ។ កាលភិក្ខុទៅកាន់ទីដែលស្តាប់ធម៌ តាមកាលវេលាដ៏សមគួរ ស្តាប់ដោយ គោរព អត្ថធម៌ក្នុងទីនោះៗ រមែងជាក់ច្បាស់ដល់លោក ដោយអាការយ៉ាង នេះ លោកក៏រមែងលះមោហៈក្នុងធម៌នោះបាន ។ បុគ្គលអ្នកឈ្លាសក្នុងការវិនិច្ឆ័យ ក្នុងវត្ថុដែលជាឋានៈ គឺវត្ថុដែលប្រព្រឹត្ត ទៅបាន និងអឋានៈ គឺវត្ថុដែលប្រព្រឹត្តទៅមិនបានថា នេ